Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​ហុងកុង​ ស្នើឲ្យ​មេដឹកនាំ​ពិភពលោក​ជួយពួកគេ នៅ​កិច្ចប្រជុំ​កំពូល G20

spot_img

​ក្រុមអ្នកតវ៉ា​នៅ​ទីក្រុង​ហុងកុង បាន​អំពាវណាវ​ឲ្យមាន​ការគាំទ្រ​ពី​អន្តរជាតិ ចំពោះ​ការតស៊ូ​របស់​ពួកគេ ដើម្បី​បាន​សិទ្ធិ​សេរីភាព​នយោបាយ ដោយ​ពួកគេ​បាន​ស្នើ​ដល់​មេដឹកនាំ​ពិភពលោក​ឲ្យមាន​វិធានការ មុន​ពេល​កិច្ចប្រជុំ​កំពូល G20 ចាប់ផ្តើម​នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន​សប្តាហ៍​នេះ​។​

​អ្នក​តវ៉ា​រាប់រយ​នាក់ បានធ្វើការ​ហែរ​ក្បូន​នៅក្នុង​ទីក្រុង និង​បាន​ធ្វើដំណើរ​ទៅកាន​កុងស៊ុល​របស់​ប្រទេស G20 រួម​មាន​អា​មេ​រិច អង់គ្លេស និង​ជប៉ុន​ជាដើម ដោយ​ពួកគេ​បានធ្វើការ​ដាក់​លិខិត ដោយ​ជំរុញ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការប្រឆាំង​ទៅ​នឹង​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​។​

​សូមបញ្ជាក់​ថា អ្នក​តវ៉ា​រាប់លាន​នាក់​បាន​បន្ត​ធ្វើ​ការតវ៉ា​អស់​ជាច្រើន​សប្តាហ៍​មក​ហើយ​ដើម្បី​ប្រឆាំង​ទៅ​នឹង​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន ដែល​ច្បាប់​នេះ​អនុញ្ញាតិឲ្យ​មានការប​ញ្ជូ​ន​ជនសង្ស័យ​ពី​ទីក្រុង​ហុងកុង​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន​បាន​។​

​ក្រោយពេល​មាន​ការតវ៉ា​ដ៏​ខ្លាំងខ្លា និង​ស្រុះគ្នា​មិន​ធ្លាប់​មាន​ពីមុនមក មេដឹកនាំ​ហុងកុង​អ្នកស្រី Carrie Lam បាន​ប្រកាស​កាលពី​ជាង​មួយ​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​សម្រេច​ពន្យា​ច្បាប់​នោះ ខណៈ​ដែល​ក្រុមអ្នកតវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បោះបង់​ច្បាប់​នោះ​ចោល និង​ឲ្យ​អ្នកស្រី​ចុះចេញ​ពី​ដំណែង​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​បញ្ហា​របស់​ហុងកុង​នឹងត្រូវ​គេ​យក​ទៅ​ពិភាក្សា​នៅ​កិច្ចប្រជុំ​កំពូល G20 ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ និង​សៅ​រិ៍នេះ ឬ​យ៉ាងណា​ទេ​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo បាន​ថ្លែងថា គាត់​រំពឹងថា ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​នឹង​ធ្វើការ​លើក​បញ្ហា​នោះ​តវ៉ា​ជាមួយនឹង​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×