Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​ជនជាតិ​ឡាវ ០២​នាក់ ដែល​លួច​ចូល​ឆក់​ត្រី នៅ​ព្រំប្រទល់​អន្លង់​កោះ​សំពៅ​ទន្លេ​សង្គម​

spot_img

​រតនគីរី​៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ជនជាតិ​ឡាវ​២​នាក់ ករណី​បទល្មើស​នេសាទ​ឆក់​ត្រី​ខុសច្បាប់ ។ សមត្ថកិច្ច​ថា ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឆក់​ត្រី​ខុសច្បាប់​នេះ​មាន​ការសហការ​ជាមួយ​កម្លាំង​សហគមន៍​នេសាទ កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​កូន​មុំ​។​នៅវេលា​ម៉ោង​៥​និង ១០​នាទី​ល្ងាច ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​បង្គោល​ព្រំប្រទល់​អភិរ​អន្លង់​កោះ​សំពៅ​ទន្លេ​សង្គម​ភូមិ​ស្រែ​ពក​តូច ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ខុស​ច្បាប់​ទាំង​ពីរ​នាក់​នេះ​ឈ្មោះ ផេង ឡ​ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ស្រែ​ពក​តូច ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ និង​ឈ្មោះ កែវ ធិ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ស្រែ​ពក​តូច ឃុំ​ស្រែ​ពក ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។ ចំណែក វត្ថ​តាង​ដកហូត​បាន​រួម​មាន ទូក​ចំនួន​១​គ្រឿង ម៉ា​សុីន​០២​គ្រឿង អាំង​វ័​រទ័​រឆក់​ចំនួន​០២ អាគុយ​៧០​អំពែ​ចំនួន​០១ អាគុយ​៥០​អំពែ​ចំនួន​២​គ្រឿង និង​អាំង​វ័​រទ័​រឆក់​ចំនួន​០១​ទៀត​ បាន​លិច​បាត់​ក្នុង​ទន្លេ​រក​មិន​ឃើ​ញ​។​

​បច្ចុប្បន្ន វត្ថុតាង​និង​ជនល្មើស​ទាំង​ពីរ​នាក់​ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​កូន​មុំ ឃាត់​ខ្លួន​មក​ផាកពិន័យ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×