Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​កូរ៉េខាងជើង​ប្រាប់​អា​មេ​រិច​ឲ្យមាន​វិធានការ​ថ្មី ដើម្បី​ធ្វើឲ្យ​ការចរចារ​នុយក្លេអ៊ែ​ររស់​ឡើងវិ​ញ ព្រោះ​ជិត​អស់​ពេល​ហើយ​

spot_img

​មន្ត្រីការទូត​កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋ​អា​មេ​រិច​គួរ​ចាត់វិធានការ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ធ្វើឲ្យ​កិច្ចចរចារ​នុយក្លេអ៊ែ​ររស់​ឡើង​វិញ ព្រោះ​ពេល​វេលា​ដែល​កំណត់​ដោយ​ទីក្រុង​ព្យុង​យ៉ាង​ជិត​អស់ហើយ​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយ​ក្រោយពេល​កិច្ចប្រជុំ​កំពូល​លើក​ទី ២​ជាមួយនឹង​ដូណាល់ ត្រាំ​ថា កិច្ចប្រជុំ​កំពូល​លើក​ទី ៣​អាច​នឹង​កើតមាន ប្រសិន​ជា​ទីក្រុង​វ៉ាស៊ីនតោន អនុវត្ត​វិធានការ​ផ្សេងទៀត​។ គីម ជុង​អ៊ុង​ថ្លែង​បញ្ជាក់ថា គាត់​នឹង​រងចាំ​រហូតដល់​ចុងឆ្នាំ​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​កូរ៉េខាងជើង និង​អា​មេ​រិច​ធ្លាប់​បាន​ជួប​ចរចារ​គ្នា​ពី​បញ្ហា​រំសាយ​នុយក្លេអ៊ែ​រ ចំនួន ២​ដង​រួចមកហើយ ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​នោះ​បរាជ័យ​ទាំងពីរ​។​

​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ថ្លែងថា ការផ្ញើ​សំបុត្រ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​លោក ត្រាំ និង គីម ជុង​អ៊ុន ជា​ក្តីសង្ឃឹម​នៃ​ការចាប់ផ្តើម​ការចរចា​រ​ជាថ្មី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×