Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ដ្រី គន់ គីម ចូលកាន់​តំណែង ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក ញឹម វណ្ណដា​

spot_img

(​ភ្នំពេញ​)៖ លោក គន់ គីម ទេស​រដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បានប្រកាសឲ្យ​ចូលកាន់​តំណែង ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ផ្លូវការ​ជំនួស​លោក ញឹម វណ្ណដា បន្ទាប់ពី​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បណ្តេញចេញ​ពី​តំណែង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​សូម​រំលឹក​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីសម្រេច​មួយ តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស​លោក ញឹម វណ្ណដា ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​។​

​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល បានបញ្ជាក់​ថា លោក គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ត្រូវបាន​តែងតាំង​ជា អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បន្ថែម​លើ​តួនាទី​នានា នាពេល​បច្ចុប្បន្ន​។ សេចក្តីសម្រេច​នេះ​ក៏​បាន​បញ្ចប់​តំណែង លោក ញឹម វណ្ណដា ពី​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផងដែរ​។​

​មូលហេតុ​ដែល​ដក​តំណែង លោក ញឹម វណ្ណដា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែ​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ ក្រោយ​ឧបទ្ទហេតុ រំលំ​បាក់​អគារ​៧​ជាន់ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់សិប​នាក់​។​

​សូមបញ្ជាក់​ថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុងពេលចុះ​ប្រតិបត្តិកា​រដោយ​ផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​បណ្ដាលឱ្យ​បងប្អូន​កម្មករ​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ សម្ដេច​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា សម្ដេច បណ្ដេញ​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ចេញ ដោយសារតែ​មិន​ទទួលខុសត្រូវ​និង​ភូតកុហក ហើយ​ក្នុង​ពេល​មាន​ប្រតិបត្តិការ​អកុសល​កើតឡើង លោក​ញឹម​វណ្ណដា កំពុងតែ​ដេក​ជាមួយ​ស្រី​នៅ​ខេត្ត​កំពត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ” នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​បណ្ដេញ​សមាជិក​រាជរដ្ឋាភិបាល​ចេញ គឺ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​គណៈកម្មកា​ជាតិរ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​មិន​បាន​ចុះ​មក​ទី​នេះ​។ ពី​ទីក្រុង​បាងកក​ខ្ញុំ​មិន​បាន​ទទួល​បាន​របាយ​ការណ៍​ណាមួយ​ពី​គាត់​នៅវេលា​ម៉ោង​ប្រមាណ​ជិត 10 យប់ ខ្ញុំ​បាន​វាយ​តាម​វ៉ាត់​អាប់សួ​រថា​ឯកឧត្តម​នៅ​ឯណា ។ ខ្ញុំ​បាន​សួរ​មក​ឯកឧត្តម​យន្ត​មីន​ថា បានឃើញ​ឯកឧត្តម​ញឹម​វណ្ណដា​ទេ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​ឯកឧត្តម​សាយ​សំ​អាល់ ក៏​មិន​បាន​ឃើញ​គាត់​ដែរ​។ ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​គាត់ តែ​គាត់​មិន​បាន​លើក​ទូរស័ព្ទ​ទេ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ប៊ិន​ឈិន ឲ្យ​តាម​រក​ឯកឧត្តម​ញឹម​វណ្ណដា តើ​នៅ​ឯណា ពេលនេះ ។ ព្រោះនេះ​ជា​បញ្ជា​ប្រតិបត្តិការ​កម្លាំង​សរុប រាប់​ទាំង​កងកម្លាំងប្រដាប់អាវុធ ។ នៅ​ម៉ោង​ប្រមាណ 2 ទើប​ឯកឧត្តម​ប៊ិន​ឈិន​រកឃើញ​គាត់ ហើយ​ឲ្យ​គាត់​មក​ទី​នេះ ។ នៅ​ម៉ោង​ប្រមាណ​5​ភ្លឺ នៅ​ទីក្រុង​បាងកក ខ្ញុំ​បាន​ទទួល​របាយការណ៍​ដ៏​វែង ។ មិនចាំបាច់​រាយការណ៍​អញ្ចឹងទេ​។ បាន​ខ្ញុំ​ឆ្លើយថា មិនបាច់​រាយការណ៍​អញ្ចឹងទេ​។ ម្សិលមិញ ពេល​ខ្ញុំ​មក​ដល់​ទី​នេះ ច្ញុំ​បាន​សួរ​ទៅ​ឯកឧត្តម​ថា​ឯកឧត្តម​នៅ​ទីណា ឲ្យ​ពិតប្រាកដ ហើយ​គាត់​ឆ្លើយថា​គាត់​នៅ​ទី​ហ្នឹង ។ អញ្ចឹង​ខ្ញុំ​និយាយ​ការពិត មិន​ទទួលខុសត្រូវ និង​ការ​ភូតកុហក​។ ខ្ញុំ​មិន​អាច​ទុក​ឲ្យ​មន្ត្រី​ណា​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ភូតកុហក​របៀបនេះ​តទៅទៀត​ទេ​។ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ។ ពិតមែន​ហើយ ខ្ញុំ​បាន​យោគយល់​ហើយ​ពេលនេះ គ្រាន់តែ​ដកចេញ​ពី​សមាជិក​គណៈ​រដ្ឋមន្ត្រី នឹង​ទុក​ឲ្យធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ហើយ​បើ​មិន​ពេញចិត្ត ខ្ញុំ​ក៏​ដកចេញ​បន្តទៀត​។ ខ្ញុំ​សោកស្ដាយ ប្រសិនបើ​មាន​ប្រតិបត្តិការ​ពេញទំហឹង យើង​អាច​រកបាន លើ​ការជាក់ស្ដែង ។ ខ្ញុំ​មក​ដល់​ទី​នេះ ក៏​មាន​ប្រយោជន៍​មួយចំនួន ទោះបី​ខ្ញុំ​មិនបាន​ចូលរួម​ប្រឡូក​ដោយផ្ទាល់ ក៏​មាន​ប្រយោជន៍​មួយចំនួន ក្នុង​ការផ្ដល់​មតិ ទាំង​ការ​យក​សម្ភារៈ​កន្លែង​នេះ​កន្លែង​នោះ នឹង​ទៅ​កន្លែង​កងវិស្វកម្ម និង​បច្ចេកទេស​ពី​កន្លែង​ផ្សេង មក​ជួយ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ជា​អកុសល​ប្រតិបត្តិការ​នេះ ត្រូវបាន​បណ្ដែតបណ្ដោយ​។ ខ្ញុំ​មិន​នឹកស្មាន បទពិសោធន៍​មួយ​នេះ បើទោះបីជា​មាន​ត្រឹមតែ​គ្នា​ពីរ​បីនាក់ ក៏​ត្រូវ​មាន​អ្នកទទួលខុសត្រូវ​ដែរ ចុះ​ទៅដល់​ទី​កន្លែង ដើម្បី​ដោះស្រាយ​បញ្ហា​នៅនឹងកន្លែង​។ ហើយ​ញឹម​វណ្ណដា​ពូកែ​ណាស់ ក្នុង​ការនិយាយ​ប្រើ​វិធានការ​សរុប កម្លាំង​សរុប ប៉ុន្តែ​ដល់​ពេល​មានការ ដេក​នៅ​ឯ​ខេត្ត​កំពត ជាមួយ​ស្រី​ណា​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ទេ​ទេ​។ ប្រពន្ធ​ឬក៏​ស្រី ខ្ញុំ​មិន​យល់​ខ្ញុំ​មិនដឹង នៅក្នុង​ខេត្ត​កំពត ក្នុងពេល​នៅទីនេះ មាន​មាន​ព្រឹត្តិការណ៍​ដ៏​អកុសល នៅ​ខេត្ត​ព្រះសីហនុ​”​។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ន​ទេសរដ្ឋមន្ដ្រី គន់ គីម មាន​តួនាទី​ជា អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​សមាគម​៕​ ដោយ ៖ កូឡាប

    

spot_img
×