Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនេយ្យ​ហ្វេ​ស​ប៊ុកមួយ ចោទប្រកាន់​នគរបាល​ខេត្ត​បាត់ដំបងថា ​ជា​មន្ត្រី​គ្រាប់​ល្ពៅ ស៊ីឈ្នួល​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ គណនី​ហ្វេ​សប៊ុក Chan Dy កាលពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​រៀបរាប់ថា នេះ​ហើយ​ជា​មន្ត្រី​គ្រាប់​ល្ពៅ ចុះ​រុះរើ​ផ្ទះ​របស់​ខ្ញុំ នៅ​ភូមិ​ចំការ​ឬ​ស្សី តាម​តែ​ចិត្ត​គ្មាន​ច្បាប់ទម្លាប់ ធ្វើ​កិរិយា​ដូច​ចោរ​។ ទង្វើ​នេះ​មន្ត្រី​ល្អៗ គេ​មិន​ដែល​ធ្វើ​ទាល់តែសោះ​។​

​គណនេយ្យ​ហ្វេ​សប៊ុក​ដដែល បាន​បន្ថែមថា ក្នុងនាម​ខ្ញុំជា​ប្រជាពលរដ្ឋសុំ​សួរ​ទៅ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ថា តើ​ទង្វើ​បែបនេះ ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ ឬក៏​ជា​មន្ត្រី​សុីប្រាក់ខែ​រាស្ត្រ ហើយ​ប្លន់​ដីប្រជាពលរដ្ឋ​កណ្ដាល​ក្រុង​បាត់ដំបង​?

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​សេចក្តីបំភ្លឺ​ដោយ​សូមជ្រាប​ជូន​ដល់​សាធារណជន ពិសេស​អ្នក​និយម​ប្រេី​ប្រាស់​បណ្តាញព័​ត៌មានសង្គម​ជ្រាបថា កាលពី​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ​២០១៩ រដ្ឋបាល​ក្រុង​បាត់ដំបង បាន​ចុះ​អនុវត្ត​លិខិត​បង្គាប់ការ​លេខ​០៣៩/១៩​លបក​ចុះ​ថ្ងៃ​សុក្រ​៤​រោច ខែ ជេស្ន​ឆ្នាំកុរ​ឯកស័កព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ មិថុនា​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ចុះ​រុះ​រើ​សំណង់​មិន​រៀបរយ​ទៅតាម​ទំហំ​ខ្នាត​ដីឡូត៍​គម្រោង​ក្នុង​ប្លុក​ធំ​០៥​នៃ​គម្រោង​សម្បទាន​ដី​សង្គមកិច្ច អតីត​សួនច្បារ​ព្រែក​ព្រះស្តេច ក្នុង​ទីតាំង​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

ក្នុង​ភារកិច្ច​នេះ​មាន​កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចូលរួម​សហការ​ជាមួយ​ដែរ​។ ជា​ការ​កត់​សម្គាល់​ឃេីញមាន​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Chan Dy បាន​បង្ហោះ​រូបភាព និង​វីដេអូ​លេីក​ឡើ​ង ចោទប្រកាន់​ចំពោះ​មន្ត្រី​ដែលមាន​ភារកិច្ច​អនុវត្ត​លិខិត​បង្គាប់ការ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្នុងនោះ​បាន​ចោទប្រកាន់ ចំពោះ​មន្ត្រីនគរបាល​ជាតិ ដែល​មាន​វត្តមាន​ក្នុង​ភារកិច្ច​នេះ​ថា ជា​មន្ត្រី​ដែល​ស៊ីឈ្នួល រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​បំពាន​។​ល​។ ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វេី​ការ​កត់សម្គាល់ឃេីញ​ថា ការ​បង្ហោះ​រូបភាព និង​បាន​សរសេរ​ខ្លឹមសារ​ចោទប្រកាន់ ចំពោះ​មន្ត្រីរាជការ​សាធារណ​: ដោយ​ចេតនា ហើ​យ​ក្នុងនោះ​មាន​មន្ត្រី​នគរបាល​ជាតតិ​ផង ជាហេតុ​នាំ​បង្ក​ឲ្យមាន​ការភ័ន្តច្រឡំ​ជាខ្លាំង ក្នុង​មជ្ឈដ្ឋាន​មហាជន​ទូទៅ ជា​ពិសេស​ក្នុង​ចំណោម អ្នកប្រេីប្រាស់​បណ្តាញព័​ត៌មានសង្គម ដែល​ចាំបាច់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ត្រូវធ្វេី​ការបំភ្លឺ​បកស្រា​យការពិត និង​ទាមទារ​ភាពត្រឹមត្រូវ ក្នុង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រីនគរបាល​ជាតិ​។​

នៅ​ចំពោះមុខ​បញ្ហា​នេះ យើង​ខ្ញុំ​ស្នេី​ឲ្យ​ម្ចាស់​គណនី​ហ្វេស​ប៊ុក ឈ្មោះ​Chan Dy ធ្វេី​ការកែតម្រូវ ចំពោះ​ខ្លឹមសារ​ចោទប្រកាន់​ខាលើ ដើម្បី​ចៀសវាង​នូវ​ការភ័ន្តច្រឡំ និង​បង្ក​នូវ​ផលវិបាក​ផ្សេងៗ ដែល​កើត​ឡេីង​ដោយ​ចេតនា របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុក​ខាងលើ​៕​ ដោយ ៖ កូឡាប

 

spot_img
×