Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក វិ​ល្លាម ឲ្យ​ជន​ពាក់ព័ន្ធ​ទាំងអស់មក​ទទួលខុសត្រូវក្នុង​ហេតុ​ការបាក់​រលំ​អគារ​

spot_img

​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​មួយ​រូប​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក​កំពុង​ដឹកនាំ​កិច្ចប្រជុំ ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ប្រចាំខែ នៅឯ​វិមាន​សន្តិភាព​។​

​លោក​ពេជ្រ ស្រស់ បានបញ្ជាក់​ថា “​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​ប្តូរ​វេន​ប្រចាំខែ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​នឹង​ស្នើ​ទៅ​សម្តេច​តេជោ​ដើម្បី​អញ្ជើញ ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មក​ជំនុំ គ្នា​នៅក្នុង​ក្រប​ខណ្ឌ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​ការបាក់​អគារ ៧ ជាន់​នៅ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​”​។​

​លោក​បាន​បន្តថា “​នៅ​ព្រឹក​នេះ ប្រមូល​បញ្ហា​របស់​ពល​រដ្ឋ​​មក​ជំនុំ​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដើម្បី​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​ដោយ​ប្រសិទ្ធភាព​និង​​តម្លាភាព​”​។​

​ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក បាន​លេីក​ឡើ​ង​អំពី​ការ​រក​ឃើញ ភស្តុតាង​ជា ឯកសារ​គតិយុត្តិ ដែល​ឆ្លុះ​បញ្ជាំង​ពី ភាព​អសកម្ម​ក្នុង​ការអនុវត្តន៍​ច្បាប់ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រួម​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ។​

​លោក​វីល្លាម បាន​លើកឡើង​ថា ៖

១. យើ​ង​បាន​រក​ឃើញ​ថា ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ មាន​ភាព​អសកម្ម មិន​បាន​បំពេញ​ការងារ​ឲ្យស្រប តាម​សេចក្ដីសម្រេច​បង្កេីត​ក្រុម​ការងារ​ចំពោះ​កិច្ច ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ លេខ ០០៧ សរ ចុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ប្រការ​២ កថាខ័ណ្ឌ​១ ឲ្យមាន​ប្រសិទ្ធភាព ដោយ​អនុលោម​តាម​អនុក្រឹត្យ ស្ដី​លិខិតអនុញ្ញាត​សាងសង់ លេខ ៨៦ អនក្រ បក ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩៧ នោះទេ​។​

២. យើង​បាន​រក​ឃើ​ញ​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ មាន​ភាព​អសកម្ម ដោយ​បង្កប់​នូវ​ភាព​មិន​ប្រក្រតី ជាហេតុ​នាំ​ឲ្យ​មិន​បាន​បំពេញការងារ ស្រប​តាម​តាម​លិខិត​លេខ ២៤១៧ ដន​ស / អ​រប របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ , និង​មិន​អនុវត្ត​តាម​អនុក្រឹត្យ​លេខ ៨៦ អនក្រ ន​ក ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៩៧ ត្រង់​មាត្រា ២៤ ។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បាន​ស្នេី​សុំ​ក្នុង​កិច្ចប្រជុំ ដើម្បី​ឲ្យ​ជន​ពាក់ព័ន្ធ​ទាំងនោះ​ម ក​ទទួលខុសត្រូវ ចំពោះ​សោកនាដកម្ម​ដ៏​ធំ ដែល​នាំឲ្យ​មាន​អ្នកស្លាប់ និង​អ្នករបួស​ជា​ច្រេី​ន​នាក់ ៕​ ដោយ​៖​កូឡាប​

spot_img
×