Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ នៅ​សាល​នាងនួន នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ការរៀបចំ​សិក្ខាសាលា​មួយ ស្ដីពី «​បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» ដែល​មាន​ការអញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពី​សំណាក់​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ដែល​ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​.) នៃ​រាជបណ្ឌិត្យសភា កម្ពុជា​។​

​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​បើក​ដោយ​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ​ក្រុមប្រឹក្សា​បណ្ឌិត​សភា​ចារ្យ និង​ឡើង​ថ្លែង​សេចក្ដីរាយការណ៍​ស្ដីពី «​បញ្ហា​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» ដោយ​ឯកឧត្ដម​បណ្ឌិត ហ៊ាន សុខុម ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ពី​សំណាក់​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ដូចខាងក្រោម​៖

១. លោក ចែម វត្ថុ ជា​សមាជិក​គណៈកម្មកា​រ​ភាសាវិទ្យា ធ្វើ​បទ​បង្ហាញ​ស្ដីពី «​ការកត់សម្គាល់​អំពី​អក្ខរវិធី​សំណង​រូប និង​អក្ខរវិធី​សំណង​សូរ​» ។

២. លោក ឃឹម វិច្ឆិកា ជា​អនុប្រធាន​លេខធិការដ្ឋាននៃ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ធ្វើ​បទ​បង្ហាញ​ស្ដីពី «​ទិដ្ឋភាព​ទូទៅ នៃ​ភាសា​ខ្មែរ​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ​១៩៦៧-១៩៦៨» ។

៣. លោក​សូ មុយ​ឃៀង ប្រធាន​គណៈកម្មការ​អក្ខរាវិរុទ្ធ​និង​អំ​ណាន ធ្វើ​បទ​បង្ហាញ​ស្ដីពី «​ព្យញ្ជនៈ​ឡាតាំង និង​ព្យញ្ជនៈ​ខ្មែរ​» ។

៤. លោក​បណ្ឌិត​សភា​ចារ្យ ច័ន្ទ សំណព្វ ប្រធាន​គណៈកម្មការ​បង្កើត​ពាក្យ និង​កម្ចី​ពាក្យ ធ្វើ​បទ​បង្ហាញ​ស្ដីពី​ឡាតាំង​ខ្មែរ​ ។

៥. លោក​បណ្ឌិត ប៊ី សុខ​គង់ អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ធ្វើ​បទ​បង្ហាញ​ស្ដីពី «​ការសិក្សា​ការ​កត់​សូរ​ព្យញ្ជនៈ និង​សូរ​ស្រៈ​ខ្មែរ​ជា​អក្សរ​ឡាតាំង​តាមរយៈ​គណៈកម្មការ​បង្កើត​ពាក្យ និង​កម្ចី​ពាក្យ​»៕​ ​ដោយ​៖​កូឡាប​

spot_img
×