Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលស្គាល់​ជា​ផ្លូវការ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ ក្នុង​ដែន​ជម្រក​សត្វព្រៃ.​ព្រៃ​ឡង់​

spot_img

​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​ទទួលស្គាល់​ជា​ផ្លូវការ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ ក្នុង​ដែន​ជម្រក​សត្វព្រៃ.​ព្រៃ​ឡង់ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ​។​

​យោងតាម​សេចក្តីប្រកាស​ស្តីពី​ការទទួលស្គាល់​សហគម​ន៍​តំបន់ការពារធម្មជាតិ​របស់​ក្រសួង​ប​រិ ស្ថាន សហគមន៍​តំបន់​ការពារ​ធម្មជាតិ​​ទាំង ១៩ នោះ​រួមមាន ខេត្ត​ស្ទឹងត្រែង​មាន ៥ សហគមន៍​គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ផ្អាវ ទា​ល់ អន្លង់​ភេ គី​រី​សុខសាន្ត និង​អន្លង់​ជ្រៃ​។ ខេត្ត​កំពង់ធំ​មាន ២ សហគមន៍​គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ក្បាល​ដូន​ក្រី និង​កងមាស​។ ខេត្ត​ព្រះវិហារ មាន ៨ សហគមន៍ គឺ​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ប្រាសាទភ្នំ​ក្រៀល ប្រាសាទ​ឈើទាល​កោង ស្រែ​វាល ភ្នំ​ជ្រាប់​ត្រី​ក្សាន្ត ភ្នំ​ល្អាង ភូមិ​ពើក ព្រៃ​កំរ៉ែង បង្ក​ន​សែន​ជ័យ​។ ខេត្តក្រចេះ​មាន ៤ សហគមន៍​រួម​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​កំពង់​ក្បឿង អង្គរ​ឥន្ទ ឥន្ទ​ជ័យ កំពង់​ដំរី​៕​ ដោយ​៖​កូឡាប​

  

spot_img
×