Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​អន់ចិត្ត​ណា​សុភាពបុរស​ទាំងឡាយ ព្រោះ​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា ៖ បុរស​ខ្លាច​ប្រពន្ធ​មាន​គុណសម្បត្តិ​ច្រើន សំខាន់​បំផុត​គឺ​អាយុ​វែង​

spot_img

យូរណាស់​មកហើយ​ដែល​លើ​បណ្តាញ​សង្គម គេ​ច្រើន​ជជែក​លេង​ជាមួយ​គ្នា​ថា ៖ ខ្លាច​ប្រពន្ធ​អាយុ​វែង ឬ​រស់​បាន​យូរ ហើយ​បើ​យកប្រពន្ធ​ទូល​លើ​ក្បាល​វិញ នោះ​គឺ​អាយុ​អមតៈ​តែម្តង​។ ប៉ុន្តែ​ការពិត​ទៅ​វិញ​នោះ យើង​គប្បី​យល់​ឲ្យបាន​ជ្រាលជ្រៅ​ថា វា​ពុំ​មែន​ជា​ទង្វើ​ខ្លាច​ប្រពន្ធ​ទេ គឺជា​ការស្រឡាញ់​ប្រពន្ធ​ប៉ុណ្ណោះ​” មើលៗ តើ​មាន​សារៈប្រយោជន៍​អ្វីខ្លះ​សម្រាប់​បុរស​?

១.​បុរស​ខ្លាច​ប្រពន្ធ​ច្រើន​អាយុ​វែង ៖ បុរស​ខ្លាច​ប្រពន្ធ​ច្រើន​មិន​ជក់បារី មិន​ប្រមឹក មិន​ដើរ​លេង​ពាសវាល​ពាសកាល​។ ពេល​ធ្វើ​ការងារ​រួចរាល់ គឺ​វិលត្រឡប់​មក​ផ្ទះ​ភ្លាម ការបោះបង់​ចោល​បាន​ទម្លាប់​មិន​ល្អ​ក៏ដូចជា​ជីវភាព​មួយ​ដែល​ស្ថិរភាព​នាំ​ឲ្យ​សុខ​ភាព​ប្រសើរ​ឡើង ហេតុ​នេះ​ពួកគេ​អាយុ​វែង​។​

២.​ខ្លាច​ប្រពន្ធ​អាច​សន្សំ​លុយ​កាក់​បាន ៖

​ចំពោះ​អ្នកខ្លាច​ប្រពន្ធ គ្រា​ដែល​ត្រូវបាន​អ្នក​ដទៃ​បបួល​ដើរលេង​នោះ​គេ​ច្រើន​រក​លេស​ដើម្បី​គេច​។ ដូច្នេះ​ឯង​គេ​មាន​ឱកាស​សន្សំ​លុយកាក់ សាង​ជីវភាព​គ្រួសារ​ប្រសើរឡើង​។​

៣.​ខ្លាច​ប្រពន្ធ​អាច​ធានា​ដល់​ស្ថិរភាព​សង្គម ៖

​គ្រួសារ​ស្ថិរភាព​គឺជា​គ្រឹះ​សម្រាប់​សង្គម​មួយ​ស្ថិរភាព​។ ស្ថានភាព​ហិង្សា​ក្នុង​គ្រួសារ​ថយចុះ នោះ​ក៏​កាត់បន្ថយ​អម្រែ​កដល់​កងកម្លាំង​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម​។​

​សមាមាត្រ​នៃ​ការ​លែងលះ​ថយចុះ វា​អាច​ទុក​ពេល​ឲ្យ​តុលាការ​ប្រមូលផ្តុំ​ដោះស្រាយ​ករណី​ល្មើស​ច្បាប់​ធំធេង​ផ្សេងទៀត​។​

៤.​អ្នកខ្លាច​ប្រពន្ធ​មាន​ឧត្តមភាព​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​៖ ការខ្លាច​ដែល​បាន​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​វែង អាច​លុត​ដំ​បុរស​ជា​ប្តី​នោះ​មាន​ចរិត​ម៉ត់ចត់ សមត្ថភាព​ប្រតិកម្ម​លឿន​។​ល​។ ហើយ​ដោយសារ​បុគ្គលិក​លក្ខណៈ​នេះឯង ជា​ធ្នាក់​ទាក់​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ។​

៥.​ខ្លាច​ប្រពន្ធ​ គឺជា​ឥរិយាបថ​របស់​អ្នកនយោបាយ ៖

​អ្នកខ្លាច​ប្រពន្ធ​ពេល​ទទួលបាន​កិច្ច​ការ​អ្វី​មួយ​ក៏ដោយ​សុទ្ធសឹង​មាន​ផែនការ​ច្បាស់លាស់ ហើយ​តែង​ប្រឹងប្រែង​ដោះស្រាយ​ឲ្យបាន​ឆាប់​នូវ​បញ្ហា​កើតឡើង​ពុំ​ព្រៀងទុក​។ និយាយ​ភូតកុហក​ដោយ “​មុខ​មិន​ក្រហម បេះដូង​មិន​ញ័រ​”​។​

​បណ្តា​លក្ខណៈ​ពិសេស​ខាង​លើ​ជា​ធាតុ​ផ្សំ​ពុំ​អាច​ខ្វះ​បានរ​បស់​អ្នកនយោបាយ​ម្នាក់ ហើយ​មាន​ប្រធានាធិបតី​អាមេរិក គ្លី​ន​តុ​ន​ជា​ឧទាហរណ៍​មួយ​ស្រាប់​។​

​អ្នកខ្លាច​ប្រពន្ធ​ជា​អ្នក​តែង​រក្សា​ពាក្យសន្យា​ជាមួយ​ប្រពន្ធ ហើយ​នេះ​ជា​គុណសម្បត្តិ​មួយ​ដែល​ធ្វើឲ្យ​ម្ចាស់​ឆ្នោត​បោះឆ្នោត​ឲ្យ​ខ្លួន​។​

៦.​អ្នកខ្លាច​ប្រពន្ធ​ងាយស្រួល​ឡើង​ឋានៈ​បុណ្យ​សក្តិ បណ្តា​ស្ថាប័ន​ទាំងឡាយ​នៅពេល​ធ្វើ​ការត្រួតពិនិត្យ​វាយតម្លៃ​មន្ត្រី​ម្នាក់​នោះ ឥរិយាបថ​ត្រឹមត្រូវ​ជា​កត្តា​សំខាន់​មួយ​។​

៧.​ខ្លាច​ប្រពន្ធ​គឺជា​ឱកាស ដើម្បី​ស្ត្រី​លើកកម្ពស់​តួនាទី​ក្នុង​សង្គម​ទំនើប​

“​ខ្លាច​ប្រពន្ធ​” ជា​ប្រយោគ​មួយ​ដែល​ស្ទើតែ​ពុំ​ដែលឮ​គេ​និយាយ​ក្នុង​អំឡុង​ពេល​រាប់​ពាន់​ឆ្នាំ ដែល​សង្គម​ត្រួតត្រា​ដោយ​មនោគមន៍វិជ្ជា​សក្តិភូមិ “​មើលស្រាល​ស្ត្រី​”​។​

​អាចនិយាយបាន​ថា បុរស​ខ្លាច​ប្រពន្ធ​បាន​ពលិកម្ម​ដល់​ចរន្ត​ថ្មី​នៃ​សង្គម​ទំនើប​។​

​បច្ចុប្បន្ននេះ ក្នុង​ស្ថាប័នរដ្ឋ​គេ​ឃើញ​មាន​នារីៗ​ដើរ​តួនាទី​ដឹកនាំ​ពុំ​តិច​ឡើយ​។ ហេតុនេះ បញ្ហា​យេនឌ័រ កាន់តែ​លូតលាស់​ជាង​មុន​។​

Man trying to give flowers to girlfriend

៨.​ខ្លាច​ប្រពន្ធ​គឺជា​ការ​ស្រឡាញ់​ដ៏​មហិមា ៖

​ពាក្យ​ថា “​ខ្លាច​” តាមពិតទៅ “​ស្រឡាញ់​” ព្រោះថា “​ស្រឡាញ់​ប្រពន្ធ​” ហេតុនេះ “​ទើប​ខ្លាច​” ។ យើង​គប្បី​បើកទូលាយ​អារម្មណ៍​ដើម្បី​ពិនិត្យ​បញ្ហា ៖ ឧទាហរណ៍​មនុស្ស​គ្រប់រូប​សុទ្ធសឹងតែ​ចាត់​ទុក​ការងារ​ជា​រឿង​ដំបូង ហើយ​នរណាៗ​ក៏​ខ្លាច​ធ្វើ​ពុំ​បាន ហើយ​ប្រឹង​ធ្វើ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​មួយ ហេតុនេះ មាន​តែ​ប្តី​ដែល​”​ខ្លាច​ប្រពន្ធ​” ទើប​អាច​ធ្វើ​អស់ ធ្វើ​បាន​ល្អ​គ្រប់​កិច្ចការ​ទាំងឡាយ​ដែលជា​ភារកិច្ច​របស់​ខ្លួន​។​

៩.​ខ្លាច​ប្រពន្ធ មាន​ប្រយោជន៍​ដល់​ទំនាក់ទំនង​ឪពុក​-​កូន​

​ជា​មេ​គ្រួសារ បុរស​ពុំ​ត្រឹម​តែ​ត្រូវ​រែកពន់​នូវ​កិច្ចការ​ធំៗ​ក្តី តែ​ក៏​ត្រូវ​បំពេញ​ការងារ​តូចតាច​ជាអាទិ៍ ងូតទឹក ប្តូរ​កន្ទោ​ប ដាំ​ស្ល ជូត​ផ្ទះ​។​ល​។ បុរស​ដែល​ធ្វើការ​ក្នុង​ផ្ទះ​ច្រើន ហើយ​ពុំ​សូវ​និយាយ វា​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​កូន​ប្រុសខ្លួន​ចាត់ទុក​ខ្លួន​ជា​គំរូ​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​ជួយ​ឲ្យ​កូនប្រុស​របស់​ខ្លួន​សម្រប​ខ្លួន​បាន​ជាមួយ​នឹង​និន្នាការ​នឹង​យុគសម័យ​ថ្មី​ស្តីពី​យេនឌ័រ​។ ទន្ទឹម​នោះ​បុរស​ជា​ឪពុក​ក៏​នៅ​បាន​សាង​ចក្ខុវិស័យ​មួយ​ភ្លឺស្វាង​សម្រាប់​កូនស្រី​របស់​ខ្លួន​។​

១០.​អ្នកខ្លាច​ប្រពន្ធ គឺជា “​មនុស្ស​ល្អ​បំផុត​” នៅ​លើ​បណ្ត​ញ​សង្គម

​ព្រោះ​ថា​ខ្លួន​គាត់​ខ្លាច​ប្រពន្ធ​ស្រាប់​ទៅហើយ ហេតុនេះ​ជា​កម្លាំង​មួយ​ជួយ​រារាំង​ការអូសទាញ​មានបំណង​អាក្រក់​លើ​បណ្តាញ​សង្គម​។​

​បុរស​ខ្លាច​ប្រពន្ធ​គាត់​តែង​ខ្វាយខ្វល់​ពី​សុខភាព​របស់​ភរិយា តែង​ធ្វើឲ្យ​ភរិយា​សប្បាយចិត្ត​។ នោះឯង​គឺជា​ការចែករំលែក ក្នុងន័យ​គ្រប់គ្រាន់ ៖ ប្រពន្ធ និង​ប្តី​៕​

spot_img
×