Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​ ​ស្នើសុំ​ឲ្យអាជ្ញាធរ​រឹតបន្តឹង ​និង​ទប់ស្កាត់​ការលួចនាំចូលជ្រូកពីវៀតណាម ដើម្បីជៀសវាង​ការកើតមាន​ជម្ងឺឆ្លង​រាលដាល

spot_img

​តាកែវ ​៖ ឯកឧត្តម យស់ ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​ថ្មី បានធ្វើការ​ស្នើ​ទៅ​ដល់​អាជ្ញាធរខេត្ត ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យបាន​ជា​ដាច់ ចំពោះ​ការ​លូច​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម ដោយសារ​ជ្រូក​របស់​វៀ​ណាម កំពុង​ផ្ទុះ​ជម្ងឺ​ប៉េសអា​ហ្វ្រិច​លើ​សត្វជ្រូក ដែល​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព និង​អាយុ​​ជីវិត​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​សាច់ជ្រូក​នេះ​ទៅ​ទទួលទាន ជាពិសេស​ការឆ្លង​រីក​រាលដាល​ពី​សត្វ​និង​សត្វ​។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តតាកែវ ព្រឹក​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ ប្រធាន​ក្រុមប្រិក្សា​ខេត្ត​តាកែវ​បាន​ថ្លែងថា បញ្ហា​ការនាំ​ជ្រូក​សាច់​ពី​ប្រទេស​វៀ​ណាម នៅតែ​មាន​លួចលាក់​នាំ​ចូល​តាម​ច្រករបៀង​មួយចំនួន​ខ្លះ ដែល​ជាប់​ព្រំដែន ដូច្នេះ​ក្នុង​នាម​អាជ្ញាធរខេត្ត ត្រូវតែ​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង​បំផុត ដើម្បី​កុំឲ្យ​មាន​ការលូចនាំ​ចូល​សត្វជ្រូក ចូល​មក​លក់​ក្នុងប្រទេស​កម្ពុជា​យើង ដោយ​ធ្វើការ​ឆ្លងកាត់​ខេត្ត​តាកែវ​ជាដាច់ខាត ។ ដោយ​កន្លងមក​យើង​បានដឹងហើយថា ជ្រូក​របស់​វៀតណាម គឺ​មាន​ផ្ទុក​ជំងឺ​កាច​សាហាវ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​អ្នក​ទទួល​ទាន ។​

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត យស់ ណា​ស៊ី បាន​បន្តទៀតថា បញ្ហា​ទប់ស្កាត់​ការនាំ​សត្វ​ជ្រូក​របស់​វៀតណាម កុំ​អោយ​នាំ​ចូល​មក​កាន់​ខេត្ត​ឬ​ប្រទេស​កម្ពុជា​របស់​យើង​នេះ គឺ​មិន​ចង់ឲ្យ​កម្ពុជា​យើង​កើត​មាន​ជំងឺ​ប៉េស​ជ្រូក​អាហ្រិ្វកដែល​នាំឲ្យ​មាន​ការឆ្លង​រីក​រាលដាល​មក​ដល់​ខេត្ត​របស់​យើង និង​ធ្វើអោយ​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ ព្រោះ​កន្លងមក​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីណែនាំ ហាម​មិនឲ្យ​មាន​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដោយ​ដឹង​ថា​ កន្លងមក​ថ្មីៗ​នេះ ជំងឺ​ប៉េះ​ជ្រូក​ដែល​ធ្លាប់​តែ​កើតមាន​នៅក្នុង​ប្រទេស​អាហ្វ្រិច ឥ​ទ្បូ​វ​នេះ​វា​បាន​ផ្ទុះ​ទ្បើង​នៅក្នុង​ប្រទេស​ជិតខាង ជាប់​ប្រទេស​កម្ពុជា​យើង​ហើយ ដូច្នេះ​ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​នេះ​កើតមាន​ក្នុង​ប្រទេស​របស់​យើង​បាន គឺ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវមាន​វិធានការ​ទប់ស្កាត់​ឲ្យបាន ពិសេស​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន ដូចជា​ខេត្ត​តាកែវ​យើង​នេះ​ឯង ។​

​ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ថ្មី អភិបាលខេត្ត​តាកែវ ឯកឧត្តម អ៊ូច ភា បាន​មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត លោក​និង​ខិតខំ​ចាត់វិធានការ​ការពារ ចំពោះ​ការ​លូច​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម មិន​ឲ្យ​កើតមាន​នៅក្នុង​ខេត្ត​របស់​យើង​ទៀត​ទ្បើយ ហើយ​កន្លងមក​ក្រសួង​កសិកម្ម ក៏ដូចជា​មន្ទីរ​កសិកម្ម​ខេត្ត បាន​សហការ​ជា​អាជ្ញាធរខេត្ត ចុះ​ធ្វើ​ការអប់រំ​ណែនាំ និង​ពន្យល់​បង្ហាញ​ពី​ផលប៉ះពាល់ ទៅ​ដល់​តាម​បណ្តា​ក្រុង ស្រុក ដែល​ជាប់​តាម​បន្ទាត់​ព្រំដែន ត្រូវ​ចាត់វិធានកា​រទប់​ឲ្យបាន​ជា​ដាច់ខាត ចំពោះ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម ឬ​ប្រភេទ​ទំនិញ​ផ្សេងៗ ដែល​គ្មាន​គុណភាព ហួស​កាលកំណត់​ផងដែរ ៕ ដោយ ៖ តាកែវ​

 

 

spot_img
×