Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​មនុស្ស​៣​នាក់ ក្រោយ​ដោះ​ស្លាក​បក្ស​ប្រជាជន​កម្ពុជា ដាក់​ស្លាក​ក្រុមហ៊ុន​ជំនួស​វិញ​

spot_img

បន្ទាយ​មានជ័យ ៖ មនុស្ស​៣​នាក់ ថ្លើមធំ​ពាសមេឃ​ហ៊ាន​ដោះ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​។​

សមត្ថកិច្ច​បានឲ្យដឹងថា មនុស្ស​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន យក​ទៅ​សាកសួរ នៅ​ព្រឹក​ថ្ងៃទី​២៦ មិថុនា ឆ្នាំ​២០១៩ ក្រោយពី​ធ្វើ​ស​សកម្មភាព​ដោះដូរ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ ហើយ​លើក ដាក់​ស្លាក​ក្រុមហ៊ុន​ផាម​ខុន​ដូមី​នៀម ជំនួស​វិញ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៩​។​

​អ្នក​ទាំង​៣​នាក់​នោះ​ទី​១ ឈ្មោះ ព្រំ វៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មេជាង ២ ឈ្មោះ តី ចំរើន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ កម្មករ និង ៣ ឈ្មោះ យ៉ឹង ណុប ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​សមត្ថកិច្ច​បាន​បន្តថា ស្លាក​ដែល​ត្រូវ​គេ​ផ្លាស់ប្តូរ​មាន​ចំនួន​៧ ចំណុច​ទ្រូងផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​មុខ​វត្ត​បា​លិលេ​យ្យ ជិត​ដល់​មុខ​ស្ថានីយ​រថភ្លើង ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ដោយ​ស្លាក​ថ្មី​ទាំងនេះ សរសេរថា “​ផាម​ខុន​ដូមី​នៀម​” ដែល​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន ខុន​ដូមី​នៀម មាន​ទីតាំង​នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​ខាងជើង​កាស៊ីណូ​មួយ​។​

​ឈ្មោះ ព្រំ វៃ ជា​មេជាង បាន​និយាយថា ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ដែរ គឺ​ក្រុមហ៊ុន​ធ្វើ​ស្លាក​យីហោ​ឈ្មោះ វី សិន អៅ​ឌ័​រ មាន​ទីតាំង​នៅ​ភ្នំពេញ មិនតែប៉ុណ្ណោះ​មេជាង​រូបនេះ បើក​ទូរស័ព្ទ​បង្ហាញ​ពី​រូបភាព ដែល​គេ​បញ្ជូន​ឲ្យនៅ​ទីតាំង ដែល​ត្រូវ​ដោះដូរ គឺ​រូប​ស្លាក​គណបក្ស​តាម​ទ្រូ​វ​ផ្លូវ​តែម្តង​។​

​បើ​តាម​កម្មករ​ទាំង​២​នាក់ បាន​និយាយថា ពួក​គាត់​ទើប​មក​ក្រុង​ប៉ោយប៉ែត ជាមួយ​មេជាង បាន​២​យប់​ហើយ​ការផ្លាស់ប្តូរ​ស្លាក គឺ​ធ្វើ​តាម​បញ្ជា​មេជាង​តែប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ជន​សង្ស័ត​ទាំង​៣​នាក់ កំពុង​ត្រូវបាន​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

​ស្ត្រី​ម្នាក់​តំណាង​ក្រុមហ៊ុន​ខុន​ដូមី​នៀម បាន​និយាយថា កា​ដោះដូរ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​វិញ​នូវ​ស្លាក​ក្រុមហ៊ុន គឺ​គាត់​មិន​បានដឹង​ទេ ប៉ុន្តែ​គាត់​បាន​ទំនាក់ទំនង ជាមួយ​ក្រុមហ៊ុន​ធ្វើ​ស្លាក​យីហោ​ខាងលើ​មែន ហើយ​ប្រាប់​ឲ្យ​ដាក់​ស្លាក​ក្រុមហ៊ុន​ខ្លួន​តាម​បង្គោល​ភ្លើង​។​

​កំណើត​គណនេយ្យ​ហ្វេ​សប៊ុក​ឈ្មោះ​ស៊ុម ច័ន្ទ​គា បានសរសេរថា ហា​សហា ទម្លាក់​ស្លាក​បក្ស​មហាអំណាច​ធំ​ផុត​លេខ នៅ​កម្ពុជា ដាក់ជំនួស​មកវិញ នូវ​ស្លាក​លក់​ខុន​ដូរ ហា​សហា ប៊ិះ ក​ខ្លី អា​ចៅ មានអី មិន​យូរ​ប៉ុន្មាន​ផង ដោះ​ស្លាក​លក់​ខុន​ដូរ ដាក់​ស្លាក​បក្ស​យ៉ាង​ប្រញាប់ ហា​សហា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×