Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន SSANYONG CAMBODIA ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​រថយន្ត MUSSO GRAND នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ​-​កម្ពុជា ៖ នៅក្នុង​ឆ្នាំ​បន្ទាប់​នៃ​ការរីកចម្រើន​ពី​ឆ្នាំមុន ដែល​ជា​ការរីកចម្រើន​ដ៏​លេចធ្លោខ្លាំង​របស់ ក្រុមហ៊ុន SsangYong Cambodia ក្រុមហ៊ុន​យើង​មាន​មោទនភាព​ក្នុងការ​ប្រកាស​ពី​វត្ត​មាន​ជា​ផ្លូវការ​របស់​សមាជិក​ថ្មី រថយន្ត Musso Grand ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រថយន្ត Pick-Up ល្អ​បំផុត​ដែល​ផ្តល់ជូន​នូវ “​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន​: Anything you Want” និង​ក្លាយ​ជា​រថយន្ត ដែល​មាន​ឥទ្ធិពល​បំផុត​ដូច​ពាក្យ​សម្គាល់​នាម​របស់ MUSSO GRAND គឺ “Rhino Power on Wheel”​។​

​ការបើក​ដំណើរការ និង​បង្ហាញ​រូបរាង MUSSO GRAND ជា​សាធារណៈ ត្រូវបាន ប្រារព្ធ ធ្វើ ឡើង នៅ​ថ្ងៃ​ទី​25 ខែ​មិថុនា​ឆ្នាំ​2019 នៅ​ហាង​តាំង​លក់​រថយន្ត Ssangyong Cambodia សាខា Showroom ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី កែង​ផ្លូវ​បត់​ចូល​វត្ត​នាគ​វ័ន (​ក្បែរ​ស្ពាន​អាកាស​តិច​ណូ​) ក្នុង​រាជធានី​ភ្នំពេញ​។ ការដាក់​លក់​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក Lee Jae Hoo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ssangyong Cambodia​។ ការចាប់ផ្តើម​នៃ​រថយន្ត Musso Grand គឺជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ជាមួយនឹង​ការគាំទ្រ យ៉ាងច្រើន​ពី​អតិថិជន និង​ការចូលរួម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​។​

លោក Lee Jae Hoo អគ្គនាយក​ក្រុមហ៊ុន Ssanyong Cambodia បាន​មានប្រសាសន៍​បន្ត​ថា “​តាំងពី​ឆ្នាំ 1954 Ssangyong បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កូរ៉េ និង​នៅ​ទូទាំង​ពិភពលោក​។ បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​បំពេញ​បំណង់​ប្រាថ្នា​របស់​យើង​ឆ្ពោះទៅ​រក​រថយន្ត​ដែល​មាន​គុណភាព​ល្អ​បំផុត​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​កោតសរសើរ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ នោះ​ជា​អ្វី​ដែល​យើង​ចង់បង្ហាញ​ប្រាប់​អ្នក​។ ហើយ​យើង​នឹង​បង្ហាញ​អ្នក​ក្នុង​ពេល​នេះ​ថា​តើ​យើង​បាន​ផ្លាស់​ប្រែ​ពី​ការស្រមើស្រមៃ​ឆ្ពិន​ភ្នែក​ឱ្យទៅ​ជា​ការពិត​នៅ​ថ្ងៃនេះ​។ យើង​នាំ​យក​រថយន្ត Musso Grand ថ្មីស្រឡាង​របស់​យើង​មក​ចរាចរណ៍​នៅ​តាម​ដង​វិថី​នៃ​ប្រទេស​កម្ពុជា​”​។​

“MUSSO GRAND ភ្ជាប់​មក​ជាមួយ​នឹង​ពាក្យស្លោក​ថា​” Rhino Power on Wheel: កង់​រថយន្ត​ដែរ​មាន​កំលាំង​ស្ទុះ​មាំ​ខ្លាំង​ដូចរ​មាស ហើយ​នឹង​មាន​អ្វី​គ្រប់យ៉ាង​ដែល​លោក​អ្នកត្រូវការ​” នឹង​បំលែងខ្លួន​វា​ពី​ការប្រកួតប្រជែង​ដើម្បី​កំណត់​ទិសដៅ​ទីផ្សារ​កម្ពុជា ដោយ​ផ្តោត​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព ភាព​ឆ្លាត​វៃ ក៏​ដូច​ជា​លក្ខណៈ​ពិសេស​កម្រិត​ខ្ពស់​នៃ​សមត្ថភាព​សណ្តោង​ខ្លាំង មាន​ផា​សុកភាព ភាពងាយស្រួល និង​មាន​គ្រប់​តម្រូវការ​របស់​អ្នកបើកបរ​។ ហើយ​យើង​ជឿជាក់ថា រថយន្ត Musso Grand នឹង​ទាក់ទាញ​អតិថិជន​កម្ពុជា​របស់​យើង​” ។

“​រថយន្ត Musso Grand គឺជា​អ្វី​គ្រប់យ៉ាង​ដែល​តំណាង​ឱ្យ​រថយន្ត Pick up ដែល​មាន​កម្រិត​ស្តង់ដា​រ​ខ្ពស់​។ ការបើកបរ​ដ៏​អស្ចារ្យ ប្រសិទ្ធភាព​ដ៏​ល្អ​បំផុត ការតភ្ជាប់​ទៅ​បណ្តាញ​គ្រប់​តម្រូវការ និង​ប្រព័ន្ធ​ជំនួយ​ដ៏​ពិសេស​។ នេះ​គឺជា​បច្ចេកវិទ្យា​របស់​យើង ដែល​បំពាក់​នៅក្នុង​រថយន្ត​នាពេល​អនាគត​របស់​យើង​” ។​

​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​នៅក្នុង​ព្រឹត្តិការណ៍​នេះ​គឺ នៅពេល​ដែល​ក្រុមហ៊ុន SSANYONG CAMBODIA បានប្រកាស និង​ណែនាំ​ជា​សាធារណៈ​នូវ​ឯកអគ្គរដ្ឋទូត​ជា​ផ្លូវការ​របស់​រថយន្ត Musso Grand គឺ​លោក​ជា វិបុល និង​ភរិយា​ដ៏​ស្រស់​ស្អាត​របស់លោក គឺ​លោកស្រី គង់ សុជាតិ​។ គូ​ស្វាមីភរិយា​មួយគូ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​។ គូស្នេហ៍​ទាំងពីរ​នេះ​បាន​ធ្វើ​ជា​ម្ចាស់​លើ​រថយន្ត SSANYONG ហើយ​រថយន្ត SSANYONG បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​លោក វិបុល និង​ភរិយា លោកស្រី សុជាតិ បាន​ថ្លែងថា ៖ “​រថយន្ត Ssangyong ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ហើយ ធ្វើអោយ​យើង​មាន​ភាពកក់ក្តៅ​ក្នុង​ចិត្ត​និង​ទំនុកចិត្ត ដោយ​មិន​ចាំបាច់​ព្រួយ​បា​រម្ម​ណ៏​ពី​សុវត្ថិភាព​ក្នុង​ការបើកបរ របស់​ពួកយើង ឡើយ ។ ជា​ពិសេស​អ្វី​ដែល​យើង​ចូល​ចិត្ត​ជាងគេ​បំផុត​ជាមួយនឹង​រថយន្ត​សាំង​យ៉ុង គឺ​ភាពងាយស្រួល មាន​ផាសុខភាព និង ភាពទាន់សម័យ ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​បាន​បំពាក់​ក្នុង​រថយន្ត​នេះ ជាពិសេស​ទៅទៀត​នោះ គឺ​ក្រុមហ៊ុន​បាន​ខិតខំ​ក្នុង​ការ​ផ្តល់​ជូន​តម្លៃ​ដ៏​សមរម្យ​បំផុត សឹងតែ​ដូច​ឡាន​ម៉ា​ទឹក​ហើយ ខណៈពេល​ដែល​រថយន្ត​គ្រប់​ម៉ាក​របស់ SsangYong សុទ្ធសឹងតែ​ជា​រថយន្ត​ស៊េរី​ថ្មី ឆ្នាំ​2019 ឡើង​។ ជា​រៀងរាល់ថ្ងៃ​បន្ទាប់​ពី​ការបំពេញ​ការងារ​ដ៏​មមាញឺក​របស់​ពួកយើង​ហើយ រថយន្ត​សាំង​យុង ធ្វើអោយ​យើង​មាន​ផាសុខភាព​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​ដែល​យើង​ចង់ទៅ ទោះបីជា​យើង​រវល់​មមាញឹក​ពេញ​មួយ​ថ្ងៃ​ក៏​ដោយ​។​

រថយន្ត Ssangyong គឺ​ពិតជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​យើង​ពិតមែន​។​

​លើសពីនេះ​ទៀត នៅក្នុង​ព្រឹត្តិការ​នៃ​ការប្រកាស​បើក​ដំណើរការ​រថយន្ត Musso Grand នេះ ក៏​មាន​តារា​ដែល​មាន​កេរ្តិ៏​ល្បីល្បាញ មាន​ប្រជាប្រិយភាព​ខ្ពស់ និង​មាន​អ្នកគាំទ្រ​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​មក​ចូលរួម និង​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​រថយន្ត Musso Grand ម៉ូ​ដែល​ថ្មី​នេះ​ផងដែរ​។ តារាចម្រៀង​ម្នាក់​ក្នុងចំណោម​តារាចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅក្នុង​ជំនាន់​របស់គាត់ គឺ លោក នី រតនា និង​ភរិយា​របស់​លោក អ្នកនាង ហេង សុវណ្ណ​ភក្តី ក៏​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​នៅក្នុង​កម្ម​វិធី​នេះ​ផងដែរ​។​

​នៅពេល​ដែល​អ្នកសារព័ត៌មាន​បាន​មានឱកាស​ធ្វើ​ការសម្ភាសន៍​ជាមួយ​លោក នី រតនា លោក​បាន​និយាយថា “​ខ្ញុំ​ចូល​ចិត្តការ​រចនា​ថ្មី​របស់​រថយន្ត Musso Grand ព្រោះ​វា​មាន​ផា​សុកភាព និង​កក់ក្តៅ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ជាង​គេ​បំផុត​នោះ​គឺ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​ទាន់សម័យ មាន​លក្ខណៈ​ពិសេស ដែល​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​ខ្ញុំ ដែល​ជា​អ្នកចម្រៀង និង​ជា​អ្នក​សម្តែង ខ្ញុំ​អាច​ចាក់​បទ​ចម្រៀង​របស់ខ្ញុំ​នៅ​ពេល​ខ្ញុំ​កំពុង​បើកបរ​យ៉ាង​រីករាយ​”​។​

​លោក រៀន ថត (Mr. Rean Thort) និង​លោក ន ភាល័យ (Mr. Loy Phealay) ដែល​ជា​អ្នកជំនាញ​ហ្វេ​សប៊ុក Facebook និង​នៅលើ​គេហទំព័រ YouTube ដែល​មាន​ឥទ្ធិពល​បំផុត ក៏​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះដែរ និង​បាន​ធ្វើ​វីដេអូ​ប្លុក​អំពី​ថ្ងៃ​ប្រកាស​លក់​រថយន្ត Musso Grand នេះ​ផង​ដែរ​។​

​នេះ​បើ​យោង​តាម​អ្នកធ្វើ​ប្លុក​ទាំង​2​នេះ​បាន​និយាយថា “​រថយន្ត Musso Grand មាន​មុខងារ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​។ ជម្រើស​សុវត្ថិភាព​កំពូល​របស់​រថយន្ត Musso Grand គឺជា​លក្ខណៈ​ពិសេស​មួយ​នៃ​លក្ខណៈ​ពិសេស​នៃ​រថយន្ត រួម​ទាំង​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ម៉ាស៊ីន​រថយន្ត ដែល​ផ្តល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន ស្ងាត់​ល្អ ការ​រចនា​គួរឱ្យ​ចាប់អារម្មណ៍ និង​សមត្ថភាព​សណ្តោង​បាន​កាន់តែ​ល្អ​ប​ប្រសើរ”​។​

​វត្តមាន​របស់ កញ្ញា សុភ័ក្ត្រ កុសុ​ម៉ា ដែល​ជា​តារាចម្រៀង តារា​សម្តែង និង​ជា​តារា​ពហុ​ជំនាញ ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា ក៏​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​កម្មវិធី​បញ្ចប់​នៃ​ពិធី​ប្រកាស​បង្ហាញ និង​លក់​រថយន្ត Musso Grand នេះ​ផង​ដែរ​។​

​ភាគច្រើន អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ការដាក់​បង្ហាញ គឺ​មាន​ឱកាស ដើម្បី​ធ្វើកា​រកក់ និង​ទទួលបាន​នូវ​ការផ្តល់ជូន​នូវ​តម្លៃ និង​ប្រូ​ម៉ូ​សិន​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ថ្ងៃនេះ​។ ការ​ផ្តល់​ជូន​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​នេះ ព្រោះ​ពួកគេ​នឹង​ទទួល​បាន​ជាមួយនឹង​កញ្ចប់​គ្រឿង​តុបតែង​រថយន្ត ១​ឈុត​ពី​ក្រុមហ៊ុន​ភ្លាមៗ​តែម្តង​។​

​ដើម្បី​ជា​ការអបអរសាទរ​នៃ​ការមកដល់​របស់ MUSSO GRAND នេះ ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ចំពោះ​ក្រុមហ៊ុន SsangYong និង​ឲ្យ​ដូ​ចនឹង​ពាក្យស្លោក​របស់​ស​MUSSO GRAND “ Everything You Want” ថ្ងៃ​នេះ​ក្រុមហ៊ុន​នឹង​មាន​ចាប់ឆ្នោត​ផ្តល់​សំណាង​ពិសេស​ដ៏​កម្រ​មាន ជូន​ដល់​អ្នក​ដែល​ចូលរួម​ទាំងអស់ ដែល​រង្វាន់​របស់​យើង​មានដូចជា រង្វាន់​ការធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​អឺរ៉ុប​ចំនួន​2​នាក់ និង iPhone XS Max ចំនួន 5 រង្វាន់ និងឆ័​ត្រជា​ច្រើន​រង្វាន់​។​

​រថយន្ត SsangYong Musso Grand ឥឡូវនេះ​មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ និង​ធានា​ថា​ជា​រថយន្ត​ដែល​មាន​គុណភាព​ខ្ពស់ និង​បំពាក់​ដោយ​សម្ភារ​គ្រប់គ្រាន់​ជាមួយ​ប្រ៊េន​នៃ​រថយន្ត SsangYong​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​រថ​យន្ត SsangYong សូម​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​ហាង​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន SsangYong Cambodia ដែល​មាន​ទីតាំង​ស្ថិតនៅ​ ៖

សាខា​ទី​១៖ ផ្ទះ​លេខ ១១៦ រង្វង់​មូល​ចោមចៅ រវាង​ផ្លូវជាតិ​លេខ ៣ និង លេខ ៤ រាជធានី​ភ្នំពេញ​

​សាខា​ទី ២៖ មហាវិថី​សហព័ន្ធរុស្ស៊ី ជិត​វត្ត​នាគ​វ័ន សង្កាត់​ផ្សារ​ដេប៉ូ ទី​3 រាជធានី​ភ្នំពេញ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 095 456 888/098 456 888៕ ដោយ ៖ សិលា

spot_img
×