Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ហេង សំរិន អញ្ជើញ​ប្រារព្ធ​ខួប​៦៨​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​

spot_img

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជ​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អនុប្រធាន​គណបក្ស​ប្រជាជ​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា នឹង​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​៦៨​ឆ្នាំ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ ដែលមាន​សមាជិក​សមា​ជិ​ការ​រាប់ម៉ឺន​នាក់​។

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា “​គណបក្ស​ប្រជាជន​បដិវត្តន៍​ខែ្មរ​” ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា គណបក្ស​ប្រជាជន​កម្ពុជា​។ ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ រួមទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិ​ផលស​ង្គ​ម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្រោម​ម្លប់​សន្តិភាព និង​ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសជាតិ​យើង​នឹង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។​

​សម្តេច​ហេង សំរិន បាន​ថ្លែងថា ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ខួប​៦៨​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រសូត្រ​ឡើង​។ សម្តេច​ពញា​ចក្រី បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា “​គណបក្ស​ប្រជាជន បដិវត្តន៍​ខែ្មរ​” ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​ពញា​ចក្រី បាន​មានប្រសាសន៍ថា ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន​គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ រួមទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិ​ផលស​ង្គ​ម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្រោម​ម្លប់​សន្តិភាព ប្រទេសជាតិ​យើង​នឹងមាន​ការអភិវឌ្ឍ​បន្តទៀត ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នៅជាប់​ជាមួយ​ប្រជាពលរដ្ឋ អស់​រយៈពេល ៦៨​ឆ្នាំ​ហើយ​នោះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×