Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះរដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​សាសនា នៅ​កន្លែង​អគារ​ដួលរលំ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​២៨​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជូនដំណឹង​ថា នៅ​រសៀល​ម៉ោង ២ និង​៣០​នាទី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​ស្អែក​នេះ នាទី​កន្លែងកើតហេតុ​ការណ៍​បាក់​រលំ​អគារ​កំពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ នឹង​រៀបចំ​ពិធី​បុណ្យខួប​៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល ជូន​អ្នកស្លាប់​បាត់បង់​ជីវិត នៅក្រោម​គំនរ​អគារ​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​ទាក់ទិន​ពិធីបុណ្យ​នេះ លោកស្រី ប្រាក់ ច័ន្ទ​សុខា អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​និមន្ត​ព្រះសង្ឃ ២៨​អង្គ​មក​ធ្វើ​ពិធី​សាសនា​នៅ​ទីតាំង​បាក់​រលំ​អគារ​៧​ជាន់​នោះ​ផ្ទាល់ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​ជនរងគ្រោះ​ចំនួន​២៨​នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​។​

​គួររំលឹកថា ហេតុការណ៍​បាក់​រំលំ​អគារ​កំពុង​សាងសង់​ថ្មី​មាន​កម្ពស់​៧​ជាន់​នេះ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ គឺ​បាន​បាក់​រលំ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​អគារ​ដួលរលំ​នេះ មន្ត្រី​ជំនាញ​អះអាងថា កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​សំណង់​គ្មាន​គុណភាព​។ ហើយ​ឧបទ្ទវ​ហេតុនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ ស្ត្រី​៤​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​២៦​នាក់ ស្ត្រី​២​នាក់​។ ការដួលរលំ​អគារ​ខាងលើនេះ ក៏បាន​សង្កត់​រាលដាល​ខូចខាត​ដល់​ទ្រព្យសម្បត្តិ និង​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​នៅ​អម​សងខាង​មួយចំនួន​ទៀតផង​៕ ដែន សីមា​

spot_img
×