Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ករណី​ប្រមូល​ទិញ​ដី​បឹង​ឆ័​ត្រ​ទំហំ ៧០​ហិកតា មក​ធ្វើជា​កម្មសិទ្ធិ ធ្លាក់​ដល់ដៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

spot_img

(​ភ្នំពេញ​) ៖ កាលពីល្ងាច​ថ្ងៃទី ​២៧ ខែមិថុនា ឆ្នាំ​២០១៩​ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចេញ​លិខិត​ស្តីពី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ករណី ប្រមូល​ទិញ​ដី​បឹង​ឆ័​ត្រ​ទំហំ ៧០​ហិកតា មក​ធ្វើជា​កម្មសិទ្ធិ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានទទួល​ពាក្យ ប្តឹង​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល និង​លោក ចាន់ តារា អភិបាលរង​ស្រុក​ខ្សាច់កណ្តាល ពាក់ព័ន្ធ​ករណី នាំគ្នា​ដើរ​ប្រមូល​ទិញ​ដី​បឹង​ឆ័​ត្រ ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ទំហំ ៧០​ហិកតា នៅ​ចំណុច​ភូមិ​កំពង់ចំលង និង​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមរូបភាព​ឲ្យ​ឈ្មួញ​ឈរឈ្មោះ​ជំនួស ដើម្បី​យកទៅ​ធ្វើ​កម្មសិទ្ធិ​។​

ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល បានធ្វើ​លិខិត​បំភ្លឺ​ជូន អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​។ តាមរយៈ​លិខិត​បំ​ភ្លឺ លោក ប៊ុន ផេង បាន​ប្រាប់ ACU ថា ដី​បឹង​ឆ័​ត្រ នៅ​ចំណុច​ភូមិ​កំពង់ចំលង និង​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ត្រូវបាន​អាជ្ញាធរ​ភូមិ ឃុំ ចែកជូន​ប្រជាពលរដ្ឋ តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ប្រល័យពូជសាសន៍​ប៉ុលពត ឆ្នាំ​១៩៧៩​មកម្ល៉េះ ដើម្បី​បង្កបង្កើនផល​ស្រូវប្រាំង និង​ស្រែ​ឈូក ​។​

បច្ចុប្បន្ន​គឺ​ពិត​ជាមាន​ក្រុមហ៊ុន តូច ធំ ចុះទៅ​ទិញ​ដី​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល​។ នៅក្នុង​នោះ​ក៏មាន​ក្រុមហ៊ុន​ខិ​ល​ខូច​មួយចំនួន បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ដើម្បី​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។ ក្នុងនាម​ជា​អាជ្ញាធរ លោក ប៊ុន ផេង និង​លោក ចាន់ តារា គឺមាន​តែ​ខិ​ច​ខំ​ត​ទប់ស្កាត់ និង​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ​។​

​សូម​ជម្រាបជូន​ថា កាលពីពេល​ថ្មី​នេះ បន្ទាប់ពី​តម្លៃ​ដី​ឡើងថ្លៃ​កាន់តែខ្លាំង នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ក៏មាន​ការផ្ទុះ​ឡើង​នៅ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដោយ​ចោទប្រកាន់ថា លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល និង​លោក ចាន់ តារា ជា​អភិបាលរង បាន​ចេញមុខ​ឈរជើង​ទិញ​ដី​បឹង​ឆ័​ត្រ ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ប្រណាំងប្រជែង​ជាមួយ​ឈ្មួញ​ទៀតផង​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ដី​បឹង​ឆ័​ត្រ​ទំហំ​ជាង ៧០​ហិកតា នៅ​ភូមិ​កំពង់ចំលង និង​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល កំពុង​ក្លាយ ទៅជា​ដី​ដែល​កម្មសិទ្ធិឯកជន​ប​ណ្តើ​រៗ​ហើយ​។​

បញ្ហា​ដ៏​ចម្រូងចម្រាស ពាក់ព័ន្ធ​ករណី​ទិញ​លក់​ដីធ្លី​សាធារណៈ​របស់​រដ្ឋ (​បឹង​ឆ័​ត្រ​) នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​សម្រេច​ដាក់ពាក្យ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស្រាវជ្រាវ និង​ស៊ើបអង្កេត វែកមុខ​អ្នកពាក់ព័ន្ធ​នៅក្នុង​រឿងនេះ​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×