Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​បច្ចេកវិទ្យា CloudNet បាន​បង្កើត​កម្មវិធី GlobeSo សម្រាប់​ហៅ​តាក់ស៊ី បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​

spot_img

​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួប​លោក​ឡាយ គិរី ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា CloudNet Co.,Ltd ។​

​នៅក្នុង​ជំនួប​នោះ លោក​ឡាយ គិរី ក៏បាន​លើកឡើង​ថា​៖ ក្រុមហ៊ុន​មាន​អា​ជី​កម្ម​ច្រើន​ប្រភេទ ក្នុងនោះ​ក្រុមហ៊ុន​កំពុង​បង្តើត​កម្មវិធី​ទូរស័ព្ទដៃ​មួយ​ឈ្មោះ GlobeSo ដែល​មាន​មុខងារ​សំខាន់ៗ​មួយចំនួន​ដូចជា​សេវាកម្ម​តាក់ស៊ី បច្ចុប្បន្ន​នេះ​មាន​អ្នកប្រើប្រាស់​ជាង​៥​ពាន់​នាក់​។ កម្មវិធី​នេះ​ក៏​មាន​មុខងារ​ស្វែងរក​ការងារ Online ដំណោះស្រាយ​ការទូទាត់​ប្រាក់ E-Pay និង​ការ​កក់​សេវាកម្ម​ផ្សេងៗ​សណ្ឋាគារ Online ផងដែរ​។ គោលបំណង​នៃ​ការបង្កើត​កម្មវិធី​ទូរស័ព្ទដៃ​នេះ គឺ​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​ក្នុង​ការស្វែងរក​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​ឲ្យបាន ឆាប់រហ័ស​គ្រប់ពេលវេលា និង​ទីកន្លែង​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា CloudNet Co.,Ltd ជា​ក្រុមហ៊ុន​បង្តើតឡើង​ដោយ​កូន​ខ្មែ​រជាង​៥​ឆ្នាំ​នៅ​កម្ពុជា​មក​ហើយ និង​មាន​សាខា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា CloudNet Co.,Ltd មាន​សេវាកម្ម​ផ្សេងៗ​ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល បុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​សុវត្ថិភាព​ទិន្នន័យ ធ្វើ​យុទ្ធនាការ​លក់​លើ​ទីផ្សារ​ឌីជីថល ផ្គត់ផ្គង់​ផលិតផល​ឧបករណ៍​បច្ចេកវិទ្យា ផ្តល់​ការប្រឹក្សា​រៀបចំ​គម្រោង​បច្ចេកវិទ្យា ។​ល​។ ក្រុមហ៊ុន​បច្ចេកវិទ្យា CloudNet Co.,Ltd ក៏​កំពុង​ទ្រទ្រង់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មួយចំនួន​ផង​ដែរ ជាពិសេស​នៅ​ប្រទេស​មី​យ៉ាន​ម៉ា ដែល​ជួយ​សម្រួល​លើ​ការគ្រប់គ្រង និង​កាត់បន្ថយ​ពេលវេលា​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក​ឡាយ គិរី បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​អ​ភ​វឌ្ឍវិ​ស័យ​សាធារណៈឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ប្រ​សើរឡើ​ង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ និង​អាច​ពង្រីក​សាខា​ទៅ​ក្រៅប្រទេស​បាន​។ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​ស្ថាបនិ​កក្រុមហ៊ុន​ធ្វើ​ការងារ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ដើម្បី​ពិនិត្យ​លើក​គម្រោង​សហប្រតិបត្តិការ​តាម​ជំនាញ​របស់​ខ្លួន ហើយ​ក៏​ត្រូវ​ខិតខំ​ជំរុញ​សេវាកម្ម និង​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន​ឲ្យ​កាន់តែ​ទទួល​បាន​ភាពជោគជ័យ និង​ប្រជាប្រិយភាព​ខ្ពស់​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ចូលរួមចំណែក ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ​ដល់​ការអភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា​ឲ្យមាន​ការីកចម្រើន​កាន់​តែប្រ​សើរ​មួយកម្រិត​ទៀត​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×