Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការដ្ឋាន​សាងសង់​អគារ​មួយកន្លែង នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ដែល​មាន​ទម្រង់​ដូច​សំណង់​ដែល​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​មួយកន្លែង នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​សំណង់​នេះ​មាន​ទម្រង់​ដូច​សំណង់​ដែល​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ​។ ក្រុម​អាជ្ញាធរ​ខណ្ឌ បានដាក់​ការ សង្ស័យថា អគារ​មួយ​នេះ​សាង​សង់​គ្មាន​ច្បាប់​។​

​មន្ត្រី​សាលាខណ្ឌ​បឹង​កេងកង បានឲ្យដឹងថា ការចុះពិនិត្យ​អគារ​ខុស​ប្រក្រតី​មួយ​នេះ បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ បទបញ្ជា​នេះ​ក៏​ស្រប​នឹង​ការ ប្រកាស​បញ្ជា​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ត្រួតពិនិត្យ​មើល​រាល់​អគារ ដែល​សាងសង់ឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​មន្ត្រី​សាលាខណ្ឌ បានឲ្យដឹង​ទៀតថា អាជ្ញាធរ​ចង់​ឲ្យ​វិស្វករ នៃ​ការសាងសង់​អគារ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ នៅ​ខណ្ឌ​បឹង​កេងកង​នេះ ត្រូវ​បង្ហាញ​ឲ្យ​លម្អិត​ថា អគារ​ធ្វើ​ពី​ដែក​នេះ មាន​ទម្រ​បាន​ត្រឹមត្រូវ ដែល​អាច​ផ្ទុក​អ្នក​ចូល​ទស្សនា ឬ​ភ្ញៀវ​ចូល​អគារ​នេះ​បាន​ដែរ​ទេ​? មន្ត្រី​បាន​ឲ្យធ្វើ​កោសល្យវិច្ច័យ​ថា តើ​សំណង់​នេះ អាចដាក់​បាន​ចំនួន​កម្រិតណា ចេញ​ដោយ​វិស្វក​រណា ឬ​ចេញ​ដោយ​វិស្វករ​ឯករាជ្យ​មួយណា ដែល​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់​បាន​។​

​មន្ត្រី​សាលាខណ្ឌ បញ្ជាក់ថា សំណង់​នេះ​វា​ដូច​គ្នា​នឹង​សំណង់​នៅ​កំពង់សោម​ដែរ ដែល​ធ្វើ​អំពី​ដែក​។ ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​សុំឲ្យ​មាន​ធ្វើ​គម្រោងឡើង ឲ្យបាន​ច្បាស់លាស់ មានច្បាប់​បង្ហាញ​មក​។ ឥឡូវនេះ​ខ្ញុំ​ឃាត់​សិន​ហើយ​។ ជា​លទ្ធផល​មន្ត្រី​អាជ្ញាធរ​បាន​សម្រេច​ផ្អាក មិនឲ្យ​ដំណើរការ​សាងសង់​ទៀត​នោះ​ឡើយ ដោយ​រង់ចាំ​ការពិនិត្យ​មើល​គ្រប់លក្ខណៈ​សិន​។​

​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជាប្រចាំ ដល់​រដ្ឋបាល​ខណ្ឌ​ឲ្យ​យកចិត្តទុកដាក់​ទប់ស្កាត់ រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​ទោះបីជា​មាន​ការណែនាំ​ជា​ច្រើនលើក​ច្រើនសារ​រួចហើយ​ក៏​ដោយ ក៏​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​សង្កេតឃើញថា សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​សំណង់​ខុស​លិខិតអនុញ្ញាត​សាងសង់ នៅតែ​កើតឡើង​ជា​បន្ដបន្ទាប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។ ក្នុង​លិខិត អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា អភិបាល​ខណ្ឌ​រូប​ណា ដែល​បណ្តាលឲ្យ​មាន​អគារ​ខុស​លក្ខណៈបច្ចេក​ទេស សាងសង់​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន នឹង​ត្រូវ​ទទួលរង​វិន័យ​រដ្ឋបាល និង​ទទួលខុស្រូវ​ចំពោះ​មុខ​ច្បាប់​៕​ ​ដោយ​៖​កូឡាប​

spot_img
×