Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន​ពិនិត្យ​ផែនការ​ថវិកា​ឆ្នាំ​២០២០

spot_img

ភ្នំពេញ ​៖ ​នា​រសៀល​ថ្ងៃ​ព្រហ្ប​តិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​សហប្រតិបត្តិ​ការ​ផែនការ និង​ថវិកា បាន​អ​ញើញ​ដឹកនាំ​កិច្ចប្រជុំ ស្ដី​ពី​ការគ្រោង​ផែនការ​ថវិកា ឆ្នាំ​២០២០ របស់​ក្រសួង​បរិស្ថាន ដោយ​មាន​ការចូលរួម​រួម​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​ក្រសួង​បរិស្ថាន នាយកដ្ឋាន និង​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយ​ក្រុមការងារ​សហ​ប្រតិ​ប​ត្ត​ការ​ផែនការ និង​ថិ​កា​ក្រសួងបរិស្ថាន​ដើម្បី​ពិភាក្សា និង​ផ្តល់​យោបល់​លើ​របាយការណ៍​ស្តីពី​ការរៀបចំ​សេចក្តីព្រាង​កញ្ចប់​ថវិកា​ឆ្នាំ​២០២០ សម្រាប់​ថ្នាក់​ក្រសួង និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត និង​ក្នុង​គោលបំណង​ធំៗ​ចំនួន​៣​គឺ​ ៖

(​ទី​១) តាមដាន និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ អំពី​វឌ្ឍន៍ភាព​ដែល​អង្គភាព​ថវិកា​នៃ​ក្រសួង​បរិស្ថាន​សម្រេច​បាន​ប្រចាំឆ្នាំ​ដោយ​ផ្តោត​សំខាន់​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ និង​ទិដ្ឋភាព​សមិទ្ធកម្ម​ទី​២) កំណត់​បញ្ហា​ប្រឈម និង​ស្នើ​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ ដើម្បី​ជំរុញ​ការអនុវត្ត​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​អោយ​កាន់តែ​រលូន និង​ម្រេច​បាន​គោលដៅ​ដែល​បាន​ដាក់ចេញ និង​ (​ទី​៣) បំពេញ​តាម​លក្ខណ​តម្រូវ​នៃ​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​និង​ថវិកា​កម្មវិធី​ជា​ធរមាន​។​

​ទោះយ៉ាងណា​​គ្រោង​ផែនការ​ថវិកា ឆ្នាំ​២០២០ របស់​ក្រសួង​បរិស្ថាន ពុំ​បាន​បញ្ជាក់​អំពី​ទំហំ​ទឹកប្រាក់​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​៕​ ដោយ​៖​កូឡាប​

spot_img
×