Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ តែងតាំង​លោក យន្ត មីន ជា​នាយ​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិក្រ​សួង​ការពារជាតិ​

spot_img

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ ដំឡើង​ឋានន្តរស័ក្តិ លោក យន្ត មីន ជា​នាយ​ឧត្តមសេនីយ៍ (​ផ្កាយ​៤) និង​តែងតាំង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​ការពារជាតិ​។​

​បើ​តាម​ព្រះរាជក្រឹត្យ ការដំឡើង​ឋានន្តរ​ស័ក្តិ និង​តែងតាំង លោក យន្ត មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​សូមបញ្ជាក់​ថា លោក យន្ត មីន បាន​សុំ​លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ បន្ទាប់​ពី​មាន​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ គ្មាន​ច្បាប់​អនុញ្ញាត​មួយ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​២៦​នាក់ ៕​ ​ដោយ​៖​កូឡាប​

spot_img
×