Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU ស្នើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ ឆ្នាំ ២០១៩ មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​

spot_img

​ភ្នំពេញ ​៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ ឆ្នាំ ២០១៩ មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅតាម​កាលកំណត់ យ៉ាងយូរ 30 ថ្ងៃ ក្រោយ​ការប្រកាស​ចូល​កាន់តំណែង​។​

​បើ​តាម​ការប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា យោង​តាម​ច្បាប់ ស្ដីពី​ការប្រឆាំង​អំពើពុករលួយ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ជម្រាបជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អំពី​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល សម្រាប់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ១ ៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តើ​ធ្លាប់បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ឆ្នាំ ២០១៨ នៅ​ឆ្នាំ ២០១៩ ហើយ​បាន​ជាប់ឆ្នោត បន្ត​តំណែង​ក្នុង​ក្រុមប្រឹក្សា មិន​មាន​ការចាំបាច់ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យ៉ាងយូរ 30 ថ្ងៃ ក្រោយ​ចូល​កាន់ដំណែង​ជាថ្មី​ម្ដងទៀត​នោះទេ​។ ហើយ​រង់ចាំ​អនុវត្ត​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប ២ ឆ្នាំ (​អ្នក​ប្រកាស​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៅ​ខែ​មករា ឆ្នាំ ២០២០ ហើយ​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ឆ្នាំ ២០១៩ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​ខែ​មករា​ឆ្នាំ ២០២១)​។​

២៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ទទួលបាន​តំណែង​ថ្មី ជា​លើកដំបូង ឬ​ឈប់​ជា​ស្ថាពរ​ពី​សមាជិក​ក្រុមប្រឹក្សា ហើយ​មិន​មាន​ជាប់​មុខងារ​ផ្សេងទៀត ដែល​មាន​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នោះទេ ត្រូវ​អនុវត្ត​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យ៉ាងយូរបំផុត 30​ថ្ងៃ ក្រោយ​ការចូល​កាន់តំណែង ឬ​ក្រោយ​ពី​ឈប់​ពីមុខ​តំណែង​នេះ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ឲ្យបាន​ទាន់​ពេលវេលា​កំណត់​របស់​ច្បាប់ ដោយ​អញ្ជើញ​មក​ផ្ទាល់ ឬ​ផ្ញើ​តាម​ក្រុម​ជន​បង្គោល ប្រឆាំង​អំពើពុករលួយ​ប្រចាំរាជធានី ខេត្ត ឬ​ក្រសួង​មហាផ្ទៃ​ផ្នែក​រដ្ឋបាល​ស៊ីវិល ឬ​ផ្ញើ​តាម​បុគ្គល​ណា​ម្នាក់ ដែល​ខ្លួន​ទុកចិត្ត ឬ​ផ្ញើ​តាម​ប្រអប់​ប្រៃសណីយ៍​៕​ ដោយ​៖ កូឡាប​

spot_img
×