Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី​ចាញ់ល្បែង បែកគំនិត​ឱ្យ​ប្រពន្ធ​ប្រធានហិ​រញ្ញឹក លួច​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ជាង​១១​ម៉ឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

spot_img

​ព្រៃវែង ៖ កម្លាំង​នគរបាល​ខេត្ត​ព្រៃវែង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប្តី​ប្រពន្ធ ករណី​ចោរកម្ម កេង​បន្លំ​លុយ​បាន​ជាង​១១​ម៉ឺន​ដុល្លារ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK សាខា​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ដោយយោង​តាម​ពាក្យបណ្តឹង របស់​ដើមបណ្ដឹង​ឈ្មោះ ប៉ុក គង្គា​រិទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ប្រធាន​សាខា​AMK ព្រៃវែង​។​

ជនសង្ស័យ​ឈ្មោះ សោម អង្គា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ប្រធានហិ​រញ្ញឹក AMK ប្ដី​ឈ្មោះ សុខ សុភា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿង​ម៉ាស៊ីន នៅ​ភ្នំពេញ ជា​អ្នករៀបចំ​គំរោង ឲ្យ​ប្រពន្ធ​យក​លុយ​ពី​មីក្រូ​ហិរ​វត្ថុ AMK​។​

​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ លួច​បាន​ចំនួន ១១៥៤០០ ដុល្លារ​អាមេរិក ដោយ មូលហេតុ ប្ដី​ចាញ់ល្បែង នៅ​ភ្នំពេញ ក៏​រៀប​គម្រោង​ឲ្យ​ប្រពន្ធ​លួច​លុយ​យ៉ាង​ងាយស្រួល​ពីព្រោះថា ស្ត្រី​ជា​ប្រពន្ធ​មាន​តួនាទី​ជា​ប្រធាន​ហិរញ្ញឹក​នៅក្នុង​ធនាគា​រមួយ​នេះ ។​

ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការ​ក្រុង​ព្រៃវែង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×