Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU នឹង​ធ្វើ​សន្និសីទ​សែត​ជា​សាធារណៈ ករណី​បទល្មើស​នៅកោះរ៉ុង នៅ​រសៀល​ថ្ងៃ​នេះ​

spot_img

(​ភ្នំពេញ​)៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​សេចក្តីជូនដំណឹង ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​រំលោភ​ដីធ្លី​នៅ​កោះកុង នៅ​ថ្ងៃ​សុក្រ​ទី​ ២៨ ខែ​មិថុនា​នេះ នៅវេលា​ម៉ោង ១៤និង០០នាទី អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​រៀបចំ​សន្និសីទកាសែត​មួយ បង្ហាញ​អំពី​ករណី​កោះរ៉ុង ជូន​ដល់​អ្នក​សារ​ព័ត​មាន និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់ អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី​។​

​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​រៀបចំ​សន្និសីទ​កាសែត​មួយ​បង្ហាញ​អំពី​ករណី កោះរ៉ុង ជូន​ដល់​អ្នកសារព័ត៌មាន និង​អ្នក​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ទាំងអស់ ដោយ​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ករណី​កោះរុង​ចាប់ខ្លួន​មនុស្ស ៦​នាក់ ដោយ​ប្រើ​រយៈពេល​ស៊ើបអង្កេត​ចំនួន 5 សប្តាហ៍​តែប៉ុណ្ណោះ ទទួលបាន​លទ្ធផល​ជោគជ័យ ហើយ​បាន​បញ្ជូន​ជនល្មើស ទៅ​តុលាការ រួមជាមួយ​នឹង​ភស្តុតាង​យ៉ាងរឹងមាំ​។​

​នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) (​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩)​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​របស់​មន្ត្រី​ប្រាំ​រូប នៅ​ក្រុង​និង​សង្កាត់​កោះរ៉ុង និង​បទល្មើស​ក្នុង​វិស័យ​ឯកជន​មួយ​រូប​គឺ​លោក​សុខ​ប៊ុន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ល្អិតល្អន់​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​ពី​សំណាក់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារ​កម្ម នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ពិសេស​អំពី​ឯកសារ​យ៉ាង​ច្រើន​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រមូលបាន​ភស្តុតាង​រឹងមាំ (​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ​នៅ​ផុស​តាង​តែ​មួយ​ចំនួន​តូច​ទេ​) ការសារភាព​របស់​មន្ត្រី​ទាំង 5 រូប​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។​ការរកឃើញ​ភស្តុតាង​នៃ​ការ​ក្លែង​ឯកសារ ដើម្បី បំផ្លាយ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត សំដៅ​យក​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិន​អាច​រកឃើញ​ភស្តុតាង​ទាំងនោះ​បាន​តាម​ការធ្វើ​កុសល​វិច្ច័យ​ទេ ហេតុ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាំបាច់​រក​ភស្តុតាង​នៃ​អំពើ​ល្មើស​នេះ តាម​ការស៊ើបអង្កេត​វិញ​ទៅ​ទទួល​បាន​ជោគជ័យ​។​

​ក្រោយ​ពិភាក្សា​ដេញដោល មាន​សំណួរ ស្ដាប់​ការបំភ្លឺ ចម្លើយ​នានា ក្នុង​ចំណោម​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​រួចមក ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ណែនាំ​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត​លើ​កិច្ចការ​មួយចំនួន ហើយ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យកចិត្តទុកដាក់​ធ្វើការ​បំភ្លឺ​ដល់​សាធារណៈមតិ ពី​ការ​កាឡៃ​សភាពការណ៍​ពី​សំណាក់​ក្រុម​តូច​មួយ​ដែល​មាន​បំណង​ញុះញង់ បំភាន់​មតិសាធារណៈ តាម​ការ​បំផ្លើស​តវ៉ា ឲ្យ​ដោះលែង​ជនល្មើស​ករណី​កោះរ៉ុង​ឲ្យបាន​ទាន់​ពេល​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​កោតសរសើរ​គ្រប់ផ្នែក​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាំង​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ការងារ​អប់រំ​បង្ការ​ទប់ស្កាត់ ការងា​រកតិ​យុត្ត​ពាក្យប្ដឹង អន្តរជាតិ​និង​ការងារ​របស់​នាយកដ្ឋាន​ទាំងអស់ ជា​ពិសេស​ការងារ​ស៊ើបអង្កេត​ករណី​កោះរ៉ុង របស់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម ដែល​សម្រេចបាន​ជោគជ័យ ក្នុង​រយៈពេល 5 សប្តាហ៍​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ជូន​ថា ពាក់ព័ន្ធ​ករណី កោះរ៉ុង កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន ចាប់​បញ្ជូន​ខ្លួន មនុស្ស​ចំនួន ៦​នាក់​ទៅ​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​ករណី រួមគំនិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩​នេះ​។​

បន្ទាប់ពី​សាកសួរ​រួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​ដដែល បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុន ជា​អគ្គនាយក ក្រុមហ៊ុន​អចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ចំណែក លោក អ៊ុង និត ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង​, លោក សេង ហូ​លាង ជា​ចៅសង្កាត់​កោះរ៉ុង​, លោក ហែម សា​ឡេះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​, លោក កែ សោម ជា​ចៅសង្កាត់រង​ទី​២ និង​លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ ដោយ​៖​កូឡាប​

 

spot_img
×