Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ ខែ​ដើមឆ្នាំ​នេះ គម្រោង​វិនិយោគ ១១៥ ដែល​មាន​ទុន​ប្រមាណ ៤ ពាន់​លាន​ដុល្លារ ត្រូវបាន​អនុម័ត​

spot_img

ភ្នំពេញ ​៖ ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​មី​ទ្ទីង​រំលឹក​ខួប​លើក​ទី ៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បងប្អូន​ជនរួមជាតិ នៅ​គ្រប់ទិសទី តែងតែ​គាំទ្រ​និង​ជឿជាក់ លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឲ្យ​គណបក្ស​បានសម្រេច ជោគជ័យ​ដ៏​ត្រ​ចេះ​ត្រ​ចង់ ក្នុងការ​បំពេញបេសកកម្ម​បម្រើ​ជាតិ​រយៈពេល ៤០ ឆ្នាំ​មកនេះ​។ ជាមួយនឹង​អង្គ​មី​ទ្ទីង​នេះ សម្ដេច​ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា​ ៖ ​ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ គម្រោង​វិនិយោគ ១១៥ គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៤ ពាន់​លាន​ដុល្លារ ត្រូវបាន​អនុម័ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ 2018 មាន 81 គម្រោង និង​ទុន​វិនិយោគ​ប្រមាណ​៨៦៣​លាន​ដុល្លារ​អាមេរិក​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រជាជន​យើង​មាន​មោទនភាព​ក្រៃលែង​ចំពោះ​ជោគជ័យ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​របស់ខ្លួន​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ចំពោះ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ក្នុង​រយៈពេល ២ ទសវត្សរ៍​ចុងក្រោយ​នេះ​កម្ពុជា​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​និង​លឿន​បំផុត​ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ក្នុង​អត្រា​ជាង ៧% ក្នុង​មួយ​ឆ្នាំ តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្មន្ដសាល សំណង់​កសិកម្ម​សេវាកម្ម​ទេសចរណ៍ អចលនទ្រព្យ​គមនាគមន៍​និង​ដឹកជញ្ជូន​។ ជាង​នេះ​ទៅ​ទៀត​កម្ពុជា​បាន​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មន​ចំណូល​ទាប មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥។ ចុងឆ្នាំ ២០១៨ សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​លើស​ពី​ការរំពឹងទុក ដោយ​សម្រេចបាន​កំណើន ៧,៥ ភាគរយ បើ​និង​ការគ្រប់គ្រង​ទុក ៧,១​ភាគរយ​ពី​ដើម​ឆ្នាំ​ដោយ​សារ​តើ​ស្ថិរភាព​នយោបាយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​កំណើន​វិនិយោគឯកជន​កំណើន​តម្រូវការ​ការប្រើប្រាស់​កំណើន​នៃ​ការនាំចេញ​និង​កំណើន​ភ្ញៀវ​ទេសចរ​។​ល​។​

​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​លើកឡើង​ថា ឆ្នាំ 2019​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​កំពុង​ថា នឹង​មាន​កំណើន​ក្នុង​អត្រា 7,1% ដែល​គាំទ្រ​ដោយ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម និង​កំណើន នៃ​វិស័យ​សេវាកម្ម ទោះបី​វិស័យ​កសិកម្ម​នៅ​បន្ត​មាន​កំណើន​ទាប​ក្តី​។

​គួរកត់សម្គាល់​ថា ក្នុង​ឆមាស​ទី ១ ​ឆ្នាំ 2019 រាល់​សកម្មភាព​សេដ្ឋកិច្ច​កំពុង​បន្ត​មាន​ដំណើរការ​យ៉ាង​ល្អ​។ ជាក់ស្ដែង​ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ គម្រោង​វិនិយោគ ១១៥ គម្រោង​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ 4 ពាន់​លាន​ដុល្លារ​ត្រូវបាន​អនុម័ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៨ មាន ៨១ គម្រោង និង​ទុន​វិនិយោគ​ប្រមាណ​៨៦៣​លាន​ដុល្លារ​អាមេរិក ការនាំ​ចេញ​ផលិតផល​កាត់ដេរ​នៅ​តែ​មាន​កំណើន​ខ្ពស់ ការនាំចេញ​អង្ករ​សម្រេច​បាន​ជាង ២១ ម៉ឺន​តោន tips នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ 2018 កើនឡើង ៨,៣​ភាគរយ វិស័យ​សំណង់​និង​អចលនទ្រព្យ​ក៏​នៅតែ​បន្ត​កំណើន​ខ្ពស់ ជាមួយគ្នានេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជាង​២,៤​លាង​នាក់​កើនឡើង 11 ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ 2018​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា កាលពី​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​បណ្ដា​វិធាន​ការកែទម្រង់​ដ៏​មុត​ស្រួច​ស្រប​តាម​បាវចនា “​កែទម្រង់​ខាងក្នុង​បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​” និង​អភិក្រម​”​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល​និង​វះកាត់​”​។ វិធានការ​ទាំងនេះ​មាន​ជាអាទិ៍ ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការបន្ថយ​ថ្លៃ​អគ្គិសនី ផ្កា​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ស្ដីពី​ការវិនិយោគ ការបន្ត​ការកែទម្រង់​ស្ថាប័ន​ដើម្បី​ឲ្យ​កម្ពុជា​ធានាបាន​នូវ​ឯករាជ្យភាព ផ្នែក​សេដ្ឋកិច្ច​ក្នុងឋានៈ​ជា​ប្រទេស​មាន​អធិបតេយ្យ​ពេញលេញ ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិស្ថាន​វិនិយោគ ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​កាន់តែ​ខ្លាំងក្លា ជា​ពិសេស​សំដៅ​នាំ​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​វែងឆ្ងាយ គឺ​ប្រែខ្លួន​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ 2030 និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ 2050​។ លើ​មូលដ្ឋាន​សម្មតិកម្ម​នៃ​វិស័យសេដ្ឋកិច្ច បាន​ធ្វើឲ្យ​កម្រិត​ជីវភាព​របស់​ប្រជាជន ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ ចំណូល​មធ្យម​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​កំណើន​ជាង 5 ដង បើ​ប្រៀបធៀប​ពី​ឆ្នាំ 2000 ដល់​ឆ្នាំ 2018 ឯ​អត្រា​នៃ​ភាពក្រីក្រ​បាន​ថយ​ចុះ​ពី​៥៣,២% នៅ​ឆ្នាំ 2004 មក​ក្នុង​រង្វង់ 10 ភាគរយ​នាបច្ចុប្បន្ន​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​ដ៏​ម៉ឹងម៉ាត់​ក្នុង​ការថែរក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​សន្តិសុខ​ជាតិ ដែល​យើង​ប្រឹងប្រែង​រកបាន​ដោយ​លំបាក​បំផុត​នេះ មិន​ឲ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​ក្បត់​និង​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ឬ​មជ្ឈដ្ឋាន​អគតិ​នៅ​ខាងក្រៅ​ណា​មក​បំផ្លាញ​ទៅវិញ​បានឡើយ ទោះបីជា​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក្តី​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាជ្ញា​ការពារ​យ៉ាង​រឹងមាំ​នូវ​ឯករាជភាព​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី​ហើយ​ប្រឆាំង​ការ​ជា​ជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែលជា​មូលហេតុ​ចម្បង​នាំមក​នូវ​គ្រោះមហន្តរាយ​សម្រាប់​ប្រទេស​យើង​។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​សន្លឹក​ជា​ថ្មី​ថា កម្ពុជា​មិន​នៅក្រោម​ការត្រួតត្រា​របស់​ប្រទេស​ណាមួយ​ទេ យើង​មិន​ផ្ដល់​ឱកាស​សម្រាប់​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​ឡើយ​។ យើង​មិន​ត្រូវ​អោនក្បាល​ចំពោះ​មុខការ​ភាព​សង្កត់​ឬ​ការគំរាមកំហែង​ណាមួយ​ឡើយ យើង​ធ្លាប់​ទទួលរង​រួច​មកហើយ​នូវ​ការដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​បំផុត​ពី​សំណាក់​ប្រទេស​ក្រៅ​​។ ការ​មិន​ឲ្យ​ក្បាល​របស់​យើង​វាជា​កិត្តិយស​ជាតិ​របស់​យើង​។

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដណ្ដើម​យក​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង នឹង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​និង​បន្ត​ដើរ​ទៅ​មុខ​ឥត​ងាករេ​លើ​មាគ៌ា​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ ដែល​ស្របទៅនឹង​ស្ថានភាព​ជាក់ស្ដែង​របស់​កម្ពុជា ហើយ​ដែល​នោះ​គឺជា​សិទ្ធិ​ពេញលេញ​និង​មិន​អាច​រំលោភ​បំពាន​បានរ​បស់​ប្រជាជន​កម្ពុជា ក្នុង​ការជ្រើសរើស​ផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួន​។ ខ្ញុំ​សូម​គូសបញ្ជាក់ថា ប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព​ពិតប្រាកដ គឺ​ស្ថិតនៅក្នុង​ដំណើរ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ ជោគជ័យ​នៃ​ដំណើរការ​សន្តិភាព​និង​ការអភិវឌ្ឍ​សង្គមជាតិ ព្រមទាំង​ការប្រតិបត្តិ​នូវ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​របស់​កម្ពុជា ពុំមែន​ផឹក​លើ​ពាក្យសម្ដី​វាយប្រហារ​ដោយ​អគតិ​របស់​បុគ្គល​ឬ​មជ្ឈដ្ឋាន​ណាមួយ​នោះឡើយ​។ ប្រជាជន​កម្ពុជា​បាន​ទទួល​បាន​ថែរក្សា​ពូន​ជ្រំ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​របស់​ខ្លួន​រយៈ​ពេល 40 ឆ្នាំ​មកហើយ ដូច្នេះ​យើង​ដឹង​ហើយ​ថា​យើង​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​និង​ពង្រឹង​ប្រជាធិបតេយ្យ​ត​ទៅ​មុខ​ទៀត​។

​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រស់​ឡើង​វិញ និង​ការរីកចម្រើន​របស់​កម្ពុជា​ក្នុង​រយៈពេល​ជាង 40 ឆ្នាំ​មកនេះ ហើយ​កំពុង​បន្ត​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា​ផង​និង​ដើម្បី​បុព្វហេតុ​សន្តិភាព​សន្តិសុខ​វឌ្ឍនភាព​និង​វិបុលភាព​ជា​អសកល​ផង​។ ព្រម​ជាមួយ​នេះ​យើង​សង្ឃឹម​ថា​ប្រទេស​មួយចំនួន​ដែល​នៅតែ​មាន​ទស្សនៈ​ខុសឆ្គង​ចំពោះ​ដំណើរ​ប្រព្រឹត្ត​ទៅ​ដល់​ល្អ និង​ត្រឹមត្រូវ​នៃ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​បាន​ប្រើប្រាស់​ហេតុផល​នយោបាយ​មក​ដាក់​ជា​លក្ខខណ្ឌ​ផ្សេងៗ ឲ្យ​យើង​ធ្វើ​តាម​ដែល​មិន​ស្របទៅនឹង​ស្ថានភាព​ពិត​នៅ​កម្ពុជា ក៏​ដូច​បំណងប្រាថ្នា​របស់​ប្រជាជន​នោះ នឹង​ទទួលយក​ការពិត​គោរព​ដល់​អធិបតេយ្យ​និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​កម្ពុជា ហើយ​រួម​វិភាគទាន​ពិតប្រាកដ​ទៅ​ក្នុង​ដំណើរការ​ពង្រឹង​សន្តិភាព​លទ្ធិប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

   

 

 

spot_img
×