Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​រៀបចំ​ការប្រកួត​កីឡា​ហែល​ទឹក ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ លើក​ទី​៤៣ មាន​កីឡាករ​ចូលរួម ៤០៦​នាក់​

spot_img

​ថ្ងៃទី​២៨ មិថុនា នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក (Khmer Swimming Federation) សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​អោយ​បាន​ច្រើន​កុះករ​នៅក្នុង​កម្មវិធី​ប្រកួត​កីឡា​ហែល​ទឹក “​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​” លើក​ទី​៤៣ ឆ្នាំ​២០១៩ ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-៣០ ខែមិថុនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៧:៣០ ព្រឹក នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ដែល​មាន​ទីតាំង​ទល់មុខ​វិមាន​ឈ្នះ​-​ឈ្នះ រាជធានី​ភ្នំពេញ​។​

​ការប្រកួត​កីឡាហែលទឹក​នេះ គឺ​មាន​ការចូលរួម​ពី កីឡាករ កីឡា​ការិនី ជាតិ និង​អន្តរជាតិ​ចំនួន ៤០៦ រូប មកពី ១០​ប្រទេស ក្នុង​នោះ​កម្ពុជា​មាន​ចំនួន ២០​រូប និង​បរទេស​មាន​ចំនួន ៣៨៦​រូប​។​

​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្ស​ឲ្យបាន​ច្រើន​កុះករ ដើម្បី​គាំទ្រ និង​ផ្តល់​កំលាំងចិត្ត​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​វ័យក្មេង និង​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក បាន​គូសបញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​លក្ខណៈ​អន្តរជាតិ លើកដំបូង​របស់​សហ​ព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ក្រោយ​ពី​ខកខាន​ការរៀបចំ​តាំងពី​ឆ្នាំ​១៩៦៦ ដែល​ពេលនោះ កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា Games Ganefo អាស៊ី​លើក​ទី​១ ហើយ​ការរៀបចំ​ការប្រកួត​នាពេលនេះ បាន​បង្ហាញ​ពី​ការពង្រឹង​ទំនាក់ទំនង រឹតចំណង​មិត្តភាព សាមគ្គីភាព និង ការស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​រវាង​បណ្តា​ប្រទេស​នានា ក៏ដូចជា​ដើម្បី​ពង្រឹង សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ផងដែរ​។​

​លោក ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឲ្យ​កម្ពុជា​អាច​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ការប្រកួត​ជ្រើសរើស ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ នា​ឆ្នាំ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដើម្បី​បង្ហាញ​មុខមាត់ និង​ការរីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រោម​ដំបូល​សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាកលំបិន​ជាទីបំផុត​។​

​ជា​ចុងបញ្ចប់ លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ ចំពោះ​សហព័ន្ធ​អាស៊ីអាគ្នេយ៍ ក្រសួង​អប់រំ យុវជន និង​កីឡា សាលា​រាជធានី​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា សហព័ន្ធ​សហភាព​យុវជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ និង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី​គ្រុប ដែល​បាន​ជួយ​សហការ ជ្រោមជ្រែង ចូលរួម និង​ឧបត្ថម្ភ​គាំទ្រ ដល់​ការរៀបចំ​ការប្រកួត នាពេលនេះ ព្រមទាំង​ជូនពរ​ដល់​កីឡាករ កីឡា​ការិនី ឱ្យមាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ និង​ទទួលបាន​ជោគជ័យ ក្នុង​ការប្រកួត ដែល​នឹង​ប្រព្រឹត្ត ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ និង​ថ្ងៃ​បន្តបន្ទាប់​៕​ ដោយ​៖​កូឡាប​

 

spot_img
×