Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​បរិស្ថាន​ប្រាប់​មេដឹកនាំ​ពិភពលោក ​កុំ​ឲ្យ​បិទ​ភ្នែក​ចំពោះការ​បរបាញ់​ត្រី​បា​ឡែន​ដ៏​ឃោរឃៅ​របស់​ជប៉ុន​

spot_img

អ្នក​បរិស្ថាន​មកពី​ជុំវិញ​ពិភពលោក បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​តូ​ក្យូ កុំ​ឲ្យ​បិទ​ភ្នែក​ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ជប៉ុន​លើ​ត្រី​បា​ឡែន​។​

ការ​អំពា​វណា​នេះ​កើតឡើង ក្រោយពេល​ជប៉ុន​នឹង​ចាប់ផ្តើម​ធ្វើការ​បរបាញ់​ត្រី​បា​ឡែន ជា​លក្ខណៈ​ពាណិជ្ជកម្ម នៅ​សប្តាហ៍​ក្រោយនេះ​។​

​ជប៉ុន​បាន​ដកខ្លួន​ចេញពី​គណកម្មាការ​ត្រី​បា​ឡែន​អន្តរជាតិ និង​បាន​បន្ត​ការ​បរបាញ់​ត្រី​បា​ឡែន​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​បន្ទាប់ ក្រោយពេល​មាន​បញ្ហា​ចម្រូងចម្រាស់​អស់​រយៈពេល ៣​ទសវត្ស​មកហើយ​។​

​នៅ​សប្តាហ៍​នេះ ខណៈពេល​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ជប៉ុន​កំពុង​មាន​មោទន​តាមរយៈ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល G20 ផ្នែក​មួយ​ទៀត​កំពុងតែ​ដោះខ្លួន​យ៉ាង​ស្ងៀមស្ងាត់ ចេញ​ពី​កាតព្វកិច្ច​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​កិច្ចការពារ និង​គ្រប់គ្រង​ត្រី​បា​ឡែន​របស់​ពិភពលោក​។ នេះ​បើ​តាម​ការ​ថ្លែង​របស់លោក Kitty Block ប្រធាន​អង្គការ​សង្គម​មនុស្ស​អន្តរជាតិ​។​

​លោក​ថ្លែងថា ការដកខ្លួន​របស់​ជ​ប៉ុន និង​ការមិន​គោរព​តាម​ច្បាប់​អន្តរជាតិ ដើម្បី​បន្ត​ការ​បរបាញ់​ត្រី​ប៉ា​ឡែន​របស់​ជប៉ុន​គឺជា​ភាព​កម្សោ​យ​ទៅៗ និង​គ្មាន​ការគិត​វែងឆ្ងាយ​របស់​ជប៉ុន​។​

​សូមបញ្ជាក់​ថា ការ​បរបាញ់ និង​បរិភោគ​សាច់​ត្រី​បា​ឡែន​គឺ​ជា​ប្រពៃណី​ដែល​ប្រជាជន​គោរព​ខ្លាំង​។ ជប៉ុន​បញ្ជាក់ថា មាន​ពូជ​ត្រី​បា​ឡែន​ជាច្រើន​មិន​មាន​គ្រោះថ្នាក់​នោះឡើយ​។ ជប៉ុន​បាន​បញ្ឍប់​ការបរបាញ់​លក្ខណៈ​ស្រាវជ្រាវ​នៅ​តំបន់​អង់​តា​តិច ដែល​ការ​បរបាញ់​នោះ​ធ្វើឲ្យ​បាត់បង់​ត្រីបា​ឡែន​ចំនួន ៣៣០​ក្នុង​មួយ​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ Channelnewsasia​

spot_img
×