Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជា សុផារ៉ា ស្នើសុំ​សម្ដេចនាយក​រដ្ឋមន្ត្រី មាន វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ នៅ​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ​ ៖ ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ កាលពី​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ ​បានចេញលិខិត​មួយច្បាប់ ដោយ​គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ស្នើសុំ​គោលការណ៍ សម្រេច​លើ​វិធានការ​ចាំបាច់ សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់ ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់ ទូទាំង​ប្រទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បាន​ថ្លែង​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ដើម្បី​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ធានា​សុវត្ថិភាព​និង​គុណភាព​សំណង់​នៅ​ទូទាំង​ប្រទេស និង​ធានា​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ គោរព​សូម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ​អគារ​ស្នាក់​នៅ​រួម អគារ​ពាណិជ្ជកម្ម អគារ​រោងចក្រ អគារ​សិប្បកម្ម និង​សំណង់​ផ្សេងទៀត បើ​គ្មាន​លិខិតអនុញ្ញាត និង​ឬ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស លើកលែង​សំណង់​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​របស់​ប្រជា​ពល​រដ្ឋ ដូចជា ​៖ ក្រសួង​រ៉ែ​និង​ថាមពល វិធានការ​មិនឱ្យ​មាន​ការផ្គត់ផ្គង់​ថាមពលអគ្គីសនី​ដល់​ការដ្ឋាន​សំណង់​។ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ចាត់វិធានការ​មិនឱ្យ​មាន​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ការដ្ឋាន​សំណង់​។ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ត​ភ្ជាប់​លូ​ចូល​បណ្ដាញ​លូ​សាធារណៈ​។ ក្រសួង ស្ថាប័ន និង​អង្គភាព្យ មាន​សមត្ថកិច្ច មិន​ត្រូវ​ផ្ដល់​លិខិតអនុញ្ញាតឲ​ប្រកប​អាជីវកម្ម​។ ក្រសួង​ព័ត៌មាន្យ និង​អង្គភាព​មាន​សមត្ថកិច្ច មិន​ត្រូវ​អនុញ្ញាតឲ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ សេចក្តី​ដូច​បាន​គោរព​ជូន​ខាងលើ សូម​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច​ដ៏​ខ្ពង់ខ្ពស់​៕​ ដោយ​៖​កូឡាប​

 

spot_img
×