Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IS ប្រកាស​ទទួលខុសត្រូវ​លើ​ការបាញ់រះ​សាហាវ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​សម័យ​ទំនើប​

spot_img

អង្គការ​ភេរវកម្ម IS បាន​សារភាពថា ខ្លួន​ជា​អ្នកប្រព្រឹត្ត​អំពើ​ភេរវកម្ម​បាញ់រះ​លើ​ហ្វូងមនុស្ស​នៅ Las Vegas ថ្ងៃទី​១ តុលា​នេះ ។​

​តាម​ឆា​ណែ​ល​ទូរទស្សន៍​របស់ IS Amaq ថ្លែងថា ជនដៃដល់​ដែល​បាញ់រះ​ក្នុង​មហោស្រព​តន្ត្រី យប់​ថ្ងៃទី ១ ខែតុលា នៅ Las Vegas ជា “​យុទ្ធជន​របស់ IS” ។ Amaq ពោល “​ជន​វាយប្រហារ​នៅ Las Vegas ជា​យុទ្ធនាការ​របស់ IS បានធ្វើ​អ្វី​ដើម្បី​គាំទ្រ​ដល់​ការអំពាវនាវ​ឲ្យ​វាយលុក នៅលើ​បណ្តា​ប្រទេស ក្នុង​សម្ព័ន្ធមិត្ត​ប្រឆាំង IS” ក្រោយមក​បន្តិច IS ប្រាប់ទៀតថា ខ្មាន់កាំភ្លើង​រូបនេះ បាន​ប្តូរ​សាសនា​មុននេះ​ប៉ុន្មាន​ខែ ។​

​សមត្ថកិច្ច​អាមេរិក​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ថា វា​ជា​រឿង​ពិត​ដែរឬទេ ។ កាលពី​ខែ ៥ ឆ្នាំ​២០១៧ IS ប្រកាស​ជា​សាធារណៈ​នូវ​សេចក្តីអំពាវនាវ​មួយ​តាម​វីដេអូ​ឲ្យ​គ្នីគ្នា​វា ធ្វើការ​វាយប្រហារ​របៀប “​ចចក​ឯកោ​” នៅ Las vegas ។​

​ប៉ុន្តែ​តាម​នាយ​ស្នងការ​ប៉ូលិស Las vegas នេះ ជនដៃដល់​ឈ្មោះ Stephen Paddock អាយុ ៦៤​ឆ្នាំ ជា​ប្រជាន​ម្នាក់​តំបន់​នោះ បាន​ចូល​និវត្ត ហើយ​ពុំ​ធ្លាប់ មាន​អតីត​ទោស​អ្វី​ទេ ។ ម្យ៉ាងទៀត​ជននេះ​ហាក់​ពុំមាន​ទំនាក់ទំនង​អ្វី​ជាមួយ​អង្គការ​ជ្រុលនិយម IS ដែរ បើតាម​ការស៊ើបអង្កេត​បឋម​នោះ ៕​

spot_img
×