Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លោក ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្ដាល គឺ​គ្រាន់តែ​សម្ញែង​ទ្រព្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទេ​

spot_img

​ភ្នំពេញ ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អះអាងថា ករណី​លោក ស្រេង សុខា ស្នងការរងនគរបាល​ខេត្តកណ្ដាល មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទេ គឺ​គ្រាន់តែ​សម្ញែង​ទ្រព្យ ​។​

​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នៅថ្ងៃនេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង លើកឡើងថា គឺ​អួត​សម្ញែង​ទ្រព្យ​ទេ ដែល​បញ្ហា​គាត់​ខុស គឺ​ការ​សម្ញែង​ទ្រព្យ​។ នៅ​ហុងកុង នៅ​ប្រទេស​មួយចំនួនទៀត ច្បាប់​ប្រឆាំង​អំពើពុករលួយ ដាក់ទោស​មន្ត្រីរាជការ ដែល​សម្ញែង​ទ្រព្យ​ជាប់គុក ប៉ុន្តែ​ស្រុក​ខ្មែរ​អត់​ជាប់គុក​ទេ គ្រាន់តែ​រាជរដ្ឋាភិបាល​បណ្ដេញចេញ ។ នៅ​កម្ពុជា​អត់​មានច្បាប់​ដាក់គុក ករណី​សម្ញែង​ទ្រព្យ​នោះទេ ។​

​ករណី​ស្នងការរង​ខេត្តកណ្ដាល​លោក ស្រេង សុខា គឺ លោក ឱម យ៉ិនទៀង បានបញ្ជាក់​នៅ​ចំពោះ​អ្នកកាសែត​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ​។ លោក​ថា​៖ «​ឯ​ស្នងការ​នេះ ដូចគ្នា អា​លុយ​បង្អួត​នោះ​ជា​លុយ​របស់​ខាង​ស្រី ទោស​សម្ញែង​ដូចគ្នា​ហ្នឹង​»​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​បញ្ជាក់ថា ករណី​លោក ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល ដែល​សារព័ត៌មាន​ចុះផ្សាយ​កាលពី​កន្លងទៅ ករណី​ជូន​ថ្លៃ​បណ្ណាការ ភ្ជាប់ពាក្យ​របស់លោក ដោយ​ផ្តល់​ឲ្យ​កូនក្រមុំ ១០​ម៉ឺន​ដុល្លារ ចិ​ញ្ជៀ​ន​ពេជ្រ និង​ឡាន​ទំនើប គឺជា​ការ​បង្អួត​សម្ញែង​ទ្រព្យសម្បតិ្ត តែ​តាមពិត​គ្មាន​ទ្រព្យ​ទេ​។​

​ប្រធាន ACU បាន​បន្តថា លោក​ស្នងការរង ស្រេង សុខា បាន​សម្ញែង​ទ្រព្យសម្បត្តិ ដែលមាន​ចិ​ញ្ជៀ​ន​ពេជ្រ ខ្សែក ក្បាល​ខ្សែ​ក្រវ៉ាត់ នាឡិកាដៃ​ដាំ​ពេជ្រ តែ​នាឡិកា​ដាំ​ពេជ្រ​ក្លែងក្លាយ​ទេ​។ លោក​ស្រេង សុខា បាន​ដើរ​ថត ជាមួយនិង​ឡាន​របស់គេ ហើយ​ផុស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​អួត​និង​សម្ញែងគេ​តែប៉ុណ្ណោះ​។​

​ដោយឡែក កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​បើក​ការស៊ើបអង្កេតទៅលើ​ទ្រព្យសម្បត្តិ របស់លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្ដាល ក្រោយពី​មានការ​ចែករំលែក តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្នងការរង​រូបនេះ បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ នៅ​អ្នក​លឿង ខេត្តព្រៃវែង និង​បាន​ជូន​ថ្លៃ​បណ្ណាការ​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ដល់​គូ​ដណ្ដឹង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×