Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​នារី​ដៃ​ឆៅ ០១​នាក់ ទៅ​តុលាការ ករណី​ហិង្សា​ដោយ​ចេតនា​!

spot_img

​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​នារី​ដៃ​ឆៅ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ហិង្សា​ដោយ​ចេតនា​។​

ឈ្មោះ សឿង ស្រី​មួយ ភេទ​ស្រី អាយុ ២៦​ឆ្នាំ បានធ្វើ​សកម្មភាព​យក​ដប​ស្រា ឈី​វ៉ាស គប់​ទៅលើ​នារី​ជនរងគ្រោះ ម្នាក់ទៀត ដែល​កំពុង​អង្គុយ​ផឹកស្រា នៅ​សា​ឡុង​ក្បែរ​គ្នា ក្នុង​ក្លឹប​ហ្ស៊ូ​ក បណ្តាល​ឲ្យ​រងរបួស​បែកក្បាល ហូរឈាម ដេរ​ចំនួន ១០​ថ្នេរ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៣និង៣០​នាទី ទៀបភ្លឺ នៅ​ចំណុច ក្នុង​ក្លឹប​ហ្ស៊ូ​ក ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​ហេតុការណ៍​នោះដែរ ស្រាប់តែ​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​ទៅប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះមក​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ តែម្តង​។​

​ក្រោយពេល​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​យកមក​សួរនាំ នារី​ដៃ​ឆៅ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា ខ្លួន និង​មិត្ត​ភក្ត្រ ០២​នាក់ ទៀត បាននាំគ្នា​ទៅ​ផឹកស្រា​បៀរ និង​រាំលេង នៅក្នុង​ក្លឹប​ហ្ស៊ូ​ក រហូតដល់​ប្រហែល​ម៉ោង​០២:១០​នាទី រំលងអធ្រាត្រ ក៏មាន​មនុស្ស​មួយក្រុម​ផ្សេងទៀត ដែល​ផឹកស៊ី​អង្គុយ​សា​ឡុង​ក្បែរ​គ្នា បាន​គប់​កែវ​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ត្រូវចំ​ដៃ​រូប​ខ្លួន ភ្លាមនោះ​រូបគេ​បាន​ស្ទុះ​ទៅយក​ដប​ស្រា ឈី​វ៉ាស នៅលើ​តុ​របស់​រូបគេ គប់​ទៅលើ​ភាគី​ម្ខាង​ទៀត បណ្តាល​ឲ្យ​ត្រូវ​នារី​ម្នាក់ បែកក្បាល​ហូរឈាម មួយសន្ទុះ​ក្រោយមក​ក៏មាន​សមត្ថកិច្ច​អាវុធហត្ថ​ចូលមក​ឃាត់​រូប​ខ្លួន​តែម្តង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×