Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​កំណាច ចាប់​កូន​បោក​ស្លាប់ ព្រោះឈ្លោះ​ជាមួយ​ប្រពន្ធ

spot_img

​សៀមរាប ៖ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ឪពុក​ទុរយស​ចាប់​កូន​ខ្លួនឯង​បោក​នឹង​សសរផ្ទះ​បាយ បណ្ដាល​ឲ្យ​ស្លាប់ ព្រោះ​​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជា​ឪពុក​នេះ​បាន​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​យកមក​ផ្តន្ទាទោស ​។​

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង​។​

​អធិការនគរបាល​ស្រុក​ប្រាសាទបាគង លោក​វរសេនីយ៍ឯក មិន ចន្ថា បាន​ឲ្យ​ដឹងថា កុមារ​នោះ មានឈ្មោះ ផាង ផល្លា អាយុ ១​ខួប​២​ខែ និង​ម្តាយ​ឈ្មោះ សោម សុ​ខម អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទ​បាគ​ង្គ ខេត្តសៀមរាប​។ ចំណែកឯ​ជនសង្ស័យ​ជា​ឪពុក មានឈ្មោះ​ផ្លា​យ វិភា​ត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។ កុមារ​រងគ្រោះ​ដែល​ត្រូវ​ឪពុក​បង្កើត​ចាប់​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី ក្រោយមក​បាន​ស្លាប់ ពេល​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​បើតាម​សមត្ថកិច្ច ៖ នៅ​ថ្ងៃទី​២៧​មិថុនា វេលា​ម៉ោង​១៩​និង​២០​នាទី ឈ្មោះ ផ្លា​យ វិភា​ត់ ជា​ប្តី និង​ជា​ឪពុក​បង្កើត​របស់​កុមារ​រងគ្រោះ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រឿង​ទិញ​បន្លែ​មិនល្អ​យកមក​ធ្វើ​ម្ហូប ។ ឈ្លោះ​គ្នា​មួយសន្ទុះ​ក្រោយមក ពេល​ប្រពន្ធ​ដើរ​ទៅយក​ទឹក ប្តី​ក៏បាន​ចាប់​លើក​កូន រួច​យកទៅ​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​កូន​សន្លប់ ថែ​ថែមទាំង​យក​កាំបិត​ប្រុងរ​កកាប់​កូន​ទៀត​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជា​ឪពុក​នេះ​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​តែម្តង​។ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×