Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបមុខសញ្ញា ​៦​នាក់ ដែល​លាក់ខ្លួន និង​ធ្វើ​ខ្ទម​ក្នុងព្រៃ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់

spot_img

កំពង់ស្ពឺ ៖ កំលាំង​នគរបាល​ស្រុក​សំរោង​ទង​បេី​ក​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​រក្សាទុក​ប្រេី​ប្រាស់​គ្រឿងញៀន​ខុសច្បាប់ ៦​នាក់ នៅ​បឹង​ស្រែ​ឈូក​ខាង​ជេី​ង​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង កាលពី​ថៃ្ង​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤និង៣២​នាទី ។

​កំលាំង​នគរបាល​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក ធើ្វ​ការស្រាវជ្រាវ​និង​បង្ក្រាប​ទីតាំង​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយ កន្លែង នៅ​បឹង​ស្រែ​ឈូក​ខាងជើង ផ្លូវជាតិ​លេខ ៤ ស្ថិត​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ឃាត់​មុខសញ្ញា​បាន​ចំនួន ៦​នាក់ (​ប្រុស​) ១.​ឈ្មោះ គុយ សុខ​គា ប្រុស​ ២៤​ឆ្នាំ ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ជា​អ្នក​ចែកចាយ​និង​ផ្ដល់​កន្លែង​ប្រើប្រាស់ ២.​ឈ្មោះ សូ ចាន់​ធឿន ប្រុស ១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ៣.​ឈ្មោះ តន សុ​ម៉ៅ ប្រុស ៣០​ឆ្នាំ ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ៤.​ឈ្មោះ តន សារ៉ាត់ ប្រុស ២៥​ឆ្នាំ ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ៥.​ឈ្មោះ ហួត រតនៈ ប្រុស ១៨ឆ្នាំ ភូមិ​ឡ ឃុំ​កា​ហែង ៦.​ឈ្មោះ ឆាន ចំណាន ប្រុស ១៨​ឆ្នាំ នៅ​ភូមិ​កណ្ដោលដុំ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន​។

​តាម​ការបញ្ជាក់​អោយដឹង​បន្ថែម​ពី​លោក​អធិការ​ថា​ទីតាំង​នេះ​គឺមាន​ការផ្ដល់អោយ​ប្រេី​ប្រាស់​និង​ចែកចាយ​បន្ត​គ្នា​ពីមួយ​ទៅមួយ ប៉ុន្ដែ​ក្រុម​នេះ​គឺ​គេ​ចល័ត​លឿន​និង​មានការ​ឃ្លាំ​មេី​ល​ធ្វេី​លក្ខណៈ​ដូចជា​មក​ចាំចំការ​ឈូក ជាក់ស្តែង​កំលាំង​នគរបាល​បាន​ធ្វេី​ប្រតិ​ប​ត្ដិ​ការ​រហ័ស​ទេី​ប​ចាំបាន​ក្រុម​នេះ​វត្ថុតាង​ដកហូត​បានរួម​មាន គ្រឿងញៀន​ចំនួន ៤ កញ្ចប់ មធ្យម​ជញ្ជីង​ថ្លឹង​គ្រឿងញៀន (​អេឡិចត្រូនិក​1​គ្រឿង​) ប្រាក់រៀល​ចំនួន 24 ម៉ឺន​រៀល ទូរស័ព្ទដៃ ចំនួន ៤ គ្រឿង ម៉ូតូ ចំនួន ១​គ្រឿង (​ចាស់​) ថង់​ប្លា​ស្ទិ​ច សំរាប់​ច្រក​គ្រឿងញៀន និង​ឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដេី​ម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×