Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ចរាចរ​ឆ្លងកាត់​ស្ពាន​បេ​ឡេ ឆ្លងកាត់​ទន្លេសាប រយៈពេល​១៥​ថ្ងៃ​

spot_img

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃទី​២៨​ ខែមិថុនា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ស្តីពីការផ្អាក​ជា​បណ្តោះអាសន្ន ការធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឆ្លងកាត់​ទន្លេសាប ស្ថិតនៅ​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ រយៈពេល ១៥​ថ្ងៃ​សិន ដោយសារ​ត្រូវ​ថែទាំ និង​ត្រួត​លក្ខណៈ​បច្ចេកទេស​។​

​តាម​គម្រោង​អាជ្ញាធរ​រាជធានី នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ ការធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​តទៅ​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ញ បាន​បញ្ជាក់ថា «​ស្ពានដែក​បេ​ឡេ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​តំបន់​អភិវឌ្ឍ​ជ្រោយចង្វា​ ​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​អស់​រយៈពេល ប្រមាណ​០១​ឆ្នាំ​មកហើយ​។ ដើម្បី​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស របស់​ស្ពានដែក​បេ​ឡេ​រួមមាន​គ្រឿង​បង្គុំ​ស្ពាន ផ្នែក​ខាងលើ និង​ផ្នែក​សសរ​ទម្រ​ស្ពាន​»​។​

​ក្នុងអំឡុង​ពេលនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ ការធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៥​តទៅ​។ ផុត​រយៈពេល​កំណត់​ខាងលើ ស្ពានដែក​បេ​ឡេ នឹងដាក់​ដំណើរការ​ជាធម្មតា​ឡើងវិញ​។​

​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ពង្វាង​ការធ្វើ​ចរាចរណ៍ ដោយ​ធ្វើដំណើរ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ពាន​ជ្រោយចង្វា​ទី​១, ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ពាន​ជ្រោយចង្វា​ទី​២) និង​ស្ពាន​ព្រែក​ព្នៅ ក្នុង​រយៈពេល​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការធ្វើ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×