Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ចង់​ជួប​ គីម ជុង​អ៊ុន ២​នាទី​ នៅ​តំបន់​គ្មាន​កងទ័ព​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តាមរយៈ Twitter ឲ្យ​ជួប​គាត់​នៅ​តំបន់​គ្មាន​កងទ័ព ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។​

​លោក ត្រាំ​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សៅ​រ៍នេះ ក្រោយពេល​កិច្ចប្រជុំ​កំពូល G20 ចប់​សប់​គ្រប់​ក្នុង​ប្រទេស​ជប៉ុន​។​

​គាត់​នឹង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល ២​ថ្ងៃ ដើម្បី​សង្គ្រោះ​កិច្ចចរចារ​នុយក្លេអ៊ែរ​ជាមួយនឹង​កូរ៉េខាងជើង​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល G20 ក្នុង​ទីក្រុង​អូ​សា​កា លោក​ត្រាំ បាន​ផ្តល់​ពត៌មាន​លំអិត​ខ្លះៗ ប្រាប់​អ្នក​សារពត៌មាន​ដោយ​បញ្ជាក់ថា គាត់​បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សៅរ៍ព្រឹក​នេះក្នុង​ការបង្ហាញ​យោបល់​ដើម្បី​ចង់​ដឹង​លោក គីម​។​

​ត្រាំ ថ្លែងប្រាប់​ថា “​ប្រសិន​ជា​គាត់ (​គីម ជុង​អ៊ុន​) នៅ​ទីនោះ ពួក​យើង​នឹង​ជួប​គ្នា​រយៈពេល ២​នាទី​ក៏​បាន​ដែរ​”​។​

​សូម​រម្លឹកថា លោក ត្រាំ ធ្លាប់​ចង់​ធ្វើដំណើរ​ទៅកាន់​តំបន់​គ្មាន​កងទ័ព​ម្តង​រួចមកហើយ កាលពី​ឆ្នាំ ២០១៧ ប៉ុន្តែ​គាត់​ត្រូវបាន​បង្ខំ​ឲ្យ​បោះបង់​គម្រោង​នោះ​ចោល​វិញ ដោយសារ​តែ​បញ្ហា​អាកាសធាតុ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×