Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ផ្ទេរ​តំណែង​អភិបាលខេត្ត​ព្រះសីហនុ លោកយន្ត មីន ចេញ លោក គួច ចំរើន ចូល​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​

​តាម​ព្រះរាជក្រឹត្យ​លេខ សន រកត ០៦១៩/៩១៤ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវបាន​ផ្ទេរ​ភារៈកិច្ច លោក គួច ចំរើន អតីត​អភិបាលខេត្ត​កំពង់ចាម មក​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស លោក យន្ត មីន ដែល​ត្រូវផ្ទរ​ទៅ​ទទួល​ភារៈកិច្ច​ថ្មី នៅ​ក្រសួង​ការពារជាតិ​៕ ដែន សីមា​

   

spot_img
×