Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​ផ្លូវ​៥​ខ្សែ និង​ប្រព័ន្ធ​លូ ស្តារ​ប្រឡាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​

spot_img

​ភ្នំពេញ​៖ កំណាត់​ផ្លូវ​៥​ខ្សែ ប្រព័ន្ធ​លូ ការស្តារ​ប្រឡាយ និង​ការ​បាញ់ថ្នាំ​សម្លាប់​មូស​ត្រូវបាន លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ ស្ថិតក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហគមន​នេះ​អោយបាន​ប្រសើរ​ឡើង​មួយ​កម្រិត​ថែមទៀត​។​

​ការប្រកាស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ ខណៈ​ដែរ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក​ហែម ដា​រិទ្ធិ​អភិបាលខណ្ឌ​ពោធិ​សែនជ័យ ចុះសួរសុខទុក្ខ​និង​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​នេះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ការអញ្ជើញ​ចុះ​តាម​មូលដ្ឋាន​នា​ចុង​សប្តាហ៍​នេះ របស់​លោក​ឃួង ស្រេង​ធ្វើឡើង​ដើម្បី​ស្វែង​យក​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ស្តាប់​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍ ហើយ​បើ​មាន​អ្វី​ដែល​ត្រូវ​ជួយ​បាន​គឺ​រដ្ឋបាល​រាជធានី​ជួយ​ភ្លាមៗ​តែម្តង​។​

ក្នុង​ការចុះ​តាម​មូលដ្ឋាន​នេះ ពោល​គឺ​ក្រោយពី​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្តែង​នៅក្នុង សហគមន៍​នេះហើយ អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ប្រគល់​នូវ​ការស្ថាបនា​ផ្លូវ​ចំនួន​៥​ខ្សែ ក្នុងនោះ​មាន​ផ្លូវ​ចាក់​ជា​បេតុង​ឆ្អឹង​ដែក​២​ខ្សែ ប្រវែង​ប្រមាណ​១០០០​ម៉ែត្រ ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​ចាក់​ថ្ម​ម៉ិច​ចំនួន​៣​ខ្សែ ។​ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង​៧០០​ម៉ែត្រ ។​ជា​នេះ​ទៅ​ទៀត​លោក​អភិបាល​រាជធានី​ក៏​បាន​បញ្ជា​អោយ​លោក​សាំ ពិសិដ្ឋ ប្រធាម​មន្ទីរ​សាធារណ​ការនិង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​សហគមន៍​នេះ​ផង​ដែរ ខណៈ​ដែល​ប្រឡាយ​មាន​លក្ខណៈ​រួម​តូច មិន​អាច​រំដោះ​ទឹកបាន​ស្រួល​។​ក្រៅពី​គិតគូរ​ពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​នោះ នៅក្នុង​ឱកាស​នោះ​ដែរ​លោក​ឃួង ស្រេង​ក៏​បាន​បញ្ជា​អោយ​ប្រធាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាញ់​ថ្នាំ​សម្រាប់​សត្វ​មូស​នៅ​ក្នុង​សហគមន​ជា​ច្រើន​នៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​ផង​ដែរ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា ការអញ្ជើញ​ចុះ​តាម​មូលដ្ឋាន​នា​ចុង​សប្តាហ៍​នេះ​របស់​លោក​ឃួង ស្រេង​ធ្វើឡើង​ដើម្បី​ស្វែង​យក​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ស្តាប់​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន ហើយ​បើ​មាន​អ្វី​ដែល​ត្រូវ​ជួយ​បាន​គឺ​រដ្ឋបាល​រាជធានី​ជួយ​ភ្លាមៗ​តែម្តង​៕ ដោយ​៖​កូឡាប​

spot_img
×