Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជប៉ុន ដើម្បី​ពិភាក្សាលើ​ការងារបរិស្ថាន និង​ជំរុញការអភិវឌ្ឍ ក្នុង រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ ​៖ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​រសៀល ថ្ងៃសុក្រ ១១​រោច ខែ​ជេស្ឋ ឆ្នាំកុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ នឹង ថ្ងៃ ១​ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ នេះ បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជប៉ុន លោក ​មី​ណូរុ គី​អ៊ូ​ឈី ( H.E. Minoru KIUCHI ) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធការ​គ្រប់គ្រងសំរាម ការងារដឹកជញ្ជូន ការងារលូ​ប្រឡាយ និង​ប្រព័ន្ធទឹក សម្អុយ និង​ការងារអភិរក្ស បរិស្ថាន ដើម្បីកែលម្អបរិស្ថាន និងជំរុញការអភិវឌ្ឍន៍ក្នុងរាជធានី​ភ្នំពេញ ។​

ក្នុងជំនួប​សម្ដែង​ការគួរសម​នោះដែរ​ ក៏​មាន​វត្តមាន​លោក ហូ​រីណូ​អ៊ូ​ឈី ហ៊ី​ដេ​ហ៊ីសា ( H.E. HORINOUCHI Hidehisa ) ឯកអគ្គរាជទូត វិសាមញ្ញា និង ពេញ សមត្ថភាព ជប៉ុន ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា លោក សូហ្គាណូ យូ​អ៊ី​ឈី ( Mr. Sugano Yuichi ) ប្រធាន JICA ប្រចាំ​កម្ពុជា លោក គូ​ស៊ី​យ៉ាម៉ា សា​តូ​រុ ( Mr. Kushiyama Satoru ) ប្រធានមន្ទីរបរិស្ថាន គី​តា គ្យូ​ស្ស៊ូ ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ទី​១ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជធានី​ភ្នំពេញ​និង​គី​តា គ្យូ​ស្ស៊ូ​ក្នុងនាម​ជា​ទីក្រុង​សម្ព័ន្ធ​មេត្រីភាព ទី​២ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ដែល​កំពុងតែ​អនុវត្ត រវាង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ​និង​ទីក្រុង​ភ្នំពេញ​លើ​ការគ្រប់គ្រង​សំណល់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ ។ ទី​៣ ដើម្បី​ថ្លៃ​ង​អំណរគុណ​ដល់​ក្រុម​ការងារ​ក៏​ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ចំណាយ​ពេលវេលា ក្នុង​ការជួប​ពួកគាត់ នៅពេលដែល​ពួកគាត់​មក​បំពេញ​ទស្សនៈកិច្ច​នៅ​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​កូឡាប​

  

spot_img
×