Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​យុវជន ចាប់អារម្មណ៍​សិក្សា​ពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

spot_img

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (​ក​.​ជ​.​អ​.​ច​.) សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបចំ​កិច្ចពិភាក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (Science and Technology Cocktails) ក្រោម​អធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ។ គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ​គឺ ដើម្បី​ផ្លាស់ប្តូរ​យោបល់​ស្តីពី​ភាពចាំបាច់ និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​នុយក្លេអ៊ែ​រ ក៏ដូចជា​នវានុវត្តន៍​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​គោលបំណង​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​លើ​ការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ជាពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​នុយក្លេអ៊ែ​រ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចពិភាក្សា​នេះ​មាន​ការចូលរួម​ពី​វាគ្មិន​កិត្តិយស​ជាច្រើនរូប ដែល​ជា​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ និង​មាន​បទពិសោធន៍​ជាច្រើន​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅក្នុង​វិស័យ​កសិកម្ម ព្រៃឈើ សុខាភិបាល និង​ថាមពល ជាដើម ព្រមទាំង​បាន​ពិភាក្សាគ្នា​យ៉ាង​ផុលផុស ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​សារសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ដល់​សិស្ស​-​និស្សិត និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×