Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង បាន​លេីក​ឡើ​ង​អំពី​​បញ្ហា​ប្រឈម​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ​

spot_img

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​លេីក​ឡើ​ង​អំពី​បញ្ហា​ប្រឈម​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួប​ប្រទះ នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ ហើយ​ទាមទារ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់​នៅ​ចំពោះមុខ ឯកឧត្តម គួច ចំ​រើ​ន អភិបាលខេត្ត​ព្រះសីហនុ​ថ្មី និង​ថ្នាក់ដឹកនាំ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជា​ច្រេី​ន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​លេីក​ឡើ​ង​បែបនេះ​ ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ឯកឧត្តម គួច ចំរើន ជា​អភិបាលខេត្ត​ព្រះសីហនុ​ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ នា​សាលាខេត្ត​ព្រះសីហនុ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​អំពី​បញ្ហា​ប្រឈម​ទាំងនោះ ដែល​រួមមាន ​៖

១-​ទំនាស់​ដីធ្លី ការគ្រប់គ្រង​ដីធ្លី​

២-​គុណភាព​សំណង់​

៣-​សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុង​ព្រះសីហនុ​

៤-​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​

៥-​រួមគ្នា​ដោះស្រាយ​បញ្ហា​លូ ទឹក​កខ្វក់ ទឹកភ្លៀង​៕​ ​ដោយ​៖​កូឡាប​

spot_img
×