Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​គ្រឿងញៀន និង​កាំភ្លើងខ្លី ក្នុងផ្ទះ​សំណាក់​សុខ​ម៉េង​

spot_img

​ខេត្ត​ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល បាន​ចុះ​ប្រតិបត្តិការ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជួញដូរ​គ្រឿងញៀន និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​រួម​ទាំង​កាំភ្លើងខ្លី​ផង​ដែរ ​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រំប្រទល់​ឃុំ​ឈើ​តុំ ស្វាយ​ស ក្នុងផ្ទះ​សំណាក់​សុខ​ម៉េង ស្ថិតក្នុង​ភូមិ​ត្រពាំង​ស្នួល ឃុំ​ស្វាយ​ស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​ជនសង្ស័យ​ទាំង 2 ​នាក់ ឈ្មោះ ព្រីម សីលា ហៅ​ផើង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​កំពង់​សំបួរ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង និង​ឈ្មោះ សុន មុំ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ។ ដកហូត​នូវ​វត្ថុតាង និង​សម្ភារៈ​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៦​កញ្ចប់ តូច​ចំនួន ០២​កញ្ចប់ ធំ​ចំនួន​០២​កញ្ចប់ និង​ធំ​ចំនួន​០២​កញ្ចប់ អាវុធខ្លី​ចំនួន ០១​ដើម មាន​លេខ 021311​និង​គ្រាប់​ចំនួន​០៣​គ្រាប់ លុយ​ចំនួន ១០៥០០០​រៀល លុយ​បាត​ចំនួន ១២២០​បាត និង​ចំនួន ២៣៥​ដូល្លា​រ​អាមេរិច ទូរស័ព្ទ និង​រថយន្ត​កា​ម៉ា​រី​ចង្កូត​ស្តាំ ១​គ្រឿង​ផង​ដែរ ។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង​គ្រឿងញៀន​រួម​និង​សម្ភារៈ កម្លាំង​សមត្ថកិច្ច​បាន​បំពេញ​សំណុំ​ឯកសារ​បញ្ជូនបន្ត​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ៕​ ដោយ​៖​កូឡាប​

spot_img
×