Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ និង​ស៊ី ជីន​ពីង ព្រមព្រៀង​គ្នា​បន្ត​ការចរចា​បញ្ហា​ពាណិជ្ជកម្ម​

spot_img

មេដឹកនាំ​អា​មេ​រិច និង​ចិន នៅ​ថ្ងៃ​សៅ​រ៍នេះ បាន​ព្រមព្រៀង​គ្នា​បន្ត​ធ្វើការ​ចរចា​​បញ្ហា​ពាណិជ្ជកម្ម ដែល​វា​ទំនងជា​ធ្វើឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​បាន​ធូរស្រាល​ឡើងវិញ​។​

​កិច្ចព្រមព្រៀង​ក្នុងការ​បក​ត្រឡប់​ទៅរក​ការចរចា​វិញ កើតឡើង​ក្នុង​កំឡុងពេល​ជំនួប​រវាង​លោក ត្រាំ និង​ស៊ី នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។​

​លោក ត្រាំ បញ្ជាក់ថា កិច្ច​ពិភាក្សា​របស់​លោក ជាមួយនឹង​មេដឹកនាំ​ចិន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ​ឥតខ្ជោះ​។​

​សូម​រម្លឹកថា មេដឹកនាំ​អា​មេ​រិច​ធ្លាប់​ព្រមាន​ថា​នឹង​ធ្វើ​ការយកពន្ធ​បន្ថែមទៀត​លើ​ទំនិញ​នាំចូល​ពី​​ប្រទេស​ចិន​ដែល​មាន​ទំហំ​ទឹកប្រាក់ ៣០០​ពាន់​លាន​ដុល្លារ ក្រោយពេល​បាន​ដំឡើង​ពន្ធ​រហូតដល់ ២៥​ភាគរយ​លើ​ទំនិញ​ចិន ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ​។​

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ១​ឆ្នាំ​ទៅ​ហើយ​។​

​លោក ត្រាំ ធ្លាប់​ចោទ​ចិន​ថា បាន​លួច​កម្ម​សិទ្ធិ​បញ្ញា និង​បាន​បង្ខំ​ក្រុមហ៊ុន​អា​មេ​រិ​ចឲ្យធ្វើការ​ចែករំលែ​ក​ពត៌មាន​ពាណិជ្ជកម្ម​សម្ងាត់​ជាមួយ​ខ្លួន ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការធ្វើ​ជំនួញ​ក្នុង​ប្រទេស​ចិន​។​

​ចំណែក​ចិន​វិញ បានបញ្ជាក់​ថា ការទាមទារ​របស់​អា​មេ​រិច​ដើម្បីឲ្យ​មាន​កំណែរទម្រង​ពាណិជ្ជកម្ម​គឺ​
​មិន​សម​ហេតុផល​ទាល់តែសោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×