Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​អំណោយផល​ល្អ ។ ភាពជោគជ័យ​របស់​ថ្ងៃនេះ នាំមក​ឲ្យ​អ្នក​នូវ​ភាពរុងរឿង និង​ការពេញចិត្ត​ជ្រាលជ្រៅ​ចំពោះ​ខ្លួនឯង ។ ប៉ុន្តែ​មើលទៅ​នៅ​កន្លែង​អ៊ូអរ​យូរពេក​ជួនកាល​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយ​ហត់ ។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដើម្បី​ឲ្យ​អ្នក​ផ្សះផ្សា​ទំនាស់ ភាពមិន​ចុះសម្រុង​ក្នុង​គ្រួសារ និង​ផ្សាភ្ជាប់​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ។​

បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​ល្អ ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នកមាន​សមត្ថភាព​ច្នៃប្រឌិត​ខ្លាំងក្លា​ជាង​ក្នុង​ការងារ ដូច្នេះ​ពេលនេះ​អ្នកប្រមូល​គំនិត​ពុំទាន់​ចង់​អនុវត្ត​លំអិត​ដោយ​ខ្លាច​ខ្ជះខ្ជាយ​ថាមពល​របស់ខ្លួន ។ ប៉ុន្តែ​១​ផ្នែក​ណា​នោះ អ្នក​ប្រែជា​ងាយ​ឆេវឆាវ ពេល​មាន​នរណាម្នាក់​ឆាឆៅ​រំខាន​ការងារ ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៣ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​ល្អ ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា មមី , ថោះ ៕

​ឆ្នាំខាល ៖ សំណាងល្អ​កំពុង​ឆៀង​មករក​អ្នក​ក្នុងថ្ងៃនេះ ។ ការលក់ដូរ​ពេលនេះ​អំណោយផល​ល្អ​បំផុត ។ មាន​អ្នក​ចុះកិច្ចសន្យា​ធំ​ដោយ​ភាព​ប៉ិនប្រសប់ រវាសរវៃ​របស់ខ្លួន ។ ថ្ងៃនេះ​ត្រូវ​ឆ្លៀតឱកាស យីអ៊ុន​ឡើង​គួរ​ប្រឹងប្រែង​ទាញយក​ចំណូល​ឲ្យ​បាន​ច្រើន ។ ពិសេស​ពេលធ្វើការ​មិនត្រូវ​ធ្វេសប្រហែស បញ្ចៀស​កុំ​ឲ្យ​កើតមាន​កំហុស ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​ល្អ ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ថោះ ៕

​ឆ្នាំថោះ ៖ អ្នកទទួលបាន​ប្រាក់រង្វាន់ ឬ​ប្រាក់​ថែម​ម៉ោង​ក្នុងថ្ងៃនេះ ។ អ្នក​អាច​ចាយវាយ​ធូរ​ដៃ​ជាង អាច​ទិញ​របស់​ដែល​ខ្លួន​ចូលចិត្ត ប៉ុន្តែ​កុំ​ឲ្យ​ជ្រុល​ពេក ។ អ្នកជា​មនុស្ស​គោរព​មនោសញ្ចេតនា តែ​ក៏​ល្ងង់ខ្លៅ ព្រោះ​មាន​មនុស្ស​ឆ្លៀតឱកាស​នេះ​ដើម្បី​ខ្ចីប្រាក់​មិន​ចង់​សង​វិញ ។ ប្រសិន​ឲ្យ​ខ្ចី​នោះ​គួរ​ឲ្យ​តិចតួច ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១ ។ ពណ៌​ល្អ លឿង​, ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ខាល , រកា ៕

​ឆ្នាំរោង ៖ ការងារ​ជួប​រឿង​រីករាយ​ច្រើន ។ ចំពោះ​អ្វីដែល​អ្នក​បាន​ប្រឹងប្រែង​យ៉ាង​ល្អ​ក្នុង​រយៈពេល​កន្លងទៅ​ក៏មាន​លទ្ធភាព​បាន​ឧទ្ទេសនាម ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ថ្មី​ម្នាក់ តំណាង​របស់​ក្រុមហ៊ុន ឬ​ឋានៈ​ខ្ពស់ជាង​បច្ចុប្បន្ន ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​ល្អ ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំម្សាញ់ ៖ ការងារ​ល្អប្រសើរ តែ​គួររៀបចំ​ឡើងវិញ ដើម្បី​បង្កើន​ទិន្នផល​ការងារ​របស់ខ្លួន ។ ថ្ងៃនេះ​អ្នក​ពង្រីក​បាន​ទំនាក់ទំនង​ថ្មីៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការងារ​បច្ចុប្បន្ន ។ មនោសញ្ចេតនា​ក៏​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ គូស្នេហ៍​ទាំងឡាយ​ចុះសម្រុង​នឹង​គ្នា​ដោយ​ចេះ​អធ្យាស្រ័យ​យល់ចិត្ត​គ្នា ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៣ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​ល្អ បៃតង , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា វក , ចរ ៕

​ឆ្នាំមមី ៖ ការងារ​ជួប​បញ្ហា​ស្មុគស្មាញ អាចពាក់ព័ន្ធ​ដល់​ក្រដាស​ស្នាម​ធានារ៉ាប់រង ធនាគារ ។ ប៉ុន្តែ​យ៉ាងណា​ក៏​កុំ​ខ្វាយខ្វល់​ពេក ឲ្យ​តែ​តាំងស្មារតី​នឹងនរ​ប្រឈម​ដោះស្រាយ នោះ​គ្រប់យ៉ាង​អាច​នឹង​ឆ្លង​ផុត ។ មនោសញ្ចេតនា​មិនល្អ​ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​ល្អ ខ្មៅ , ផ្ទៃមេឃ​។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំមមែ ៖ អ្នកមាន​ភាពលេច​ធ្លោ​ក្នុង​ការងារ​ដែល​បាន​ចូលរួម ។ រាល់​ការ​ខំប្រឹងប្រែង​ក្នុង​រយៈពេល​កន្លងមក​ពេលនេះ​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន ។ មនោសញ្ចេតនា​មិនបាន​ល្អប្រសើរ មានការ​ខ្វែងគំនិត​គ្នាច្រើន ងាយ​ឈានទៅ​បែកបាក់ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​ល្អ លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា កុរ , ចរ ៕

​ឆ្នាំវក ៖ អ្នក​ពិបាក​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ងាយ​ផ្ទុះ​កំហឹង​មួរ​ម៉ៅ ទោះបី​ពុំមាន​មូលហេតុ​ជាក់ស្តែង​ណាមួយ ។ ចូរ​រៀន​វិធី​រំងាប់​អារម្មណ៍​ដោយ​ការ​ក្រើនរំលឹក​ខ្លួនឯង​ឲ្យ​រក្សា​ភាព​អត់ធ្មត់​ការងារ​ថ្ងៃនេះ ក៏​ជួប​ភាព​បញ្ហា​ខ្លះៗ​ប្រសិន​ពុំទាន់​រកឃើញ​ទិស​ដោះស្រាយ​នោះ​គួរ​ស្តាប់​យោបល់​អ្នកមាន​បទពិសោធន៍ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​ល្អ ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំរកា ៖ ការងារ​រង​ឥទ្ធិពល​មិនល្អ​ច្រើន ត្រូវ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់ខ្លួន​ឲ្យ​បានល្អ កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ ក្រៅពីនេះ​អ្នក​ក៏​គួរ​ចាប់ផ្តើម​រៀន​បន្ថែម​វិធី​បង្កើន​ប្រភព​ហិរញ្ញវត្ថុ​យូរអង្វែង និង​រឹងមាំ ។ ខាង​ផ្នែក​មនោសញ្ចេតនា នេះ​ជា​ពេលវេលា​ដ៏​ល្អ​ដែល​អ្នក​អាច​បើក​បេះដូង​ទទួលយក​ស្នេហា​ថ្មី​ដែល​សក្តិសម​ចំពោះ​ខ្លួន​ជាង ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​ល្អ ខ្មៅ , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ ៕

​ឆ្នាំចរ ៖ ការងារ​អំណោយផល​ល្អ​បំផុត នេះ​ជា​ពេលវេលា​ដ៏​សមស្រប​ដើម្បី​អ្នក​ពង្រីក​ថែម​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ដៃគូ​ថ្មីៗ ។ ប៉ុន្តែ​ថ្ងៃនេះ​មាន​ប្រផ្នូល​ខាតបង់​ប្រាក់ កុំ​ជឿ​មនុស្ស​ដោយ​ងងឹតងងល់​ងាយ​ត្រូវគេ​បោកប្រាស់ ។ ទោះបីជា​មិត្តភក្តិ​ក៏មាន​ព្រំដែន កុំ​ប្រាកដថា​គេ​ស្មោះត្រង់​ជាមួយ​យើង​ទាំងអស់ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ០,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៩ ដល់ ២១ ។ ពណ៌​ល្អ ស្វាយ , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ម្សាញ់ ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ច្រើន​អំពី​រឿង​លុយកាក់ ។ អ្នកធ្វើការ​ស៊ីប្រាក់ខែ នៅបាន​ការងារ​ធ្វើ​បន្ថែម ទោះបី​នឿយហត់​ជាង​សព្វដង​តែ​ចំណូល​កើនឡើង​ច្រើន ។ អ្នករកស៊ី​ជួញដូរ​កាក់កប​លក់ដាច់​ជាង​មុន ។ រឿង​មនោសញ្ចេតនា​ជួប​បញ្ហា​ស្មុគស្មាញ ។ ដៃគូ​អាច​យល់ច្រឡំ​អំពី​គ្នា តែ​បែរជា​មិន​ព្រម​និយាយ​ចេញ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ងាយ​ប្រេះឆា ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​ល្អ ផ្កាឈូក , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ ៕​

spot_img
×