Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យសោកស្តាយ! តារាស្រីម្នាក់ជិតចូល​រោង​ការ​ទៅ​ហើយ ស្រាប់​តែ​ត្រូវ​ស្លាប់​​ក្រោយ​​​កាំបិត​បុរស​​ស្រវឹង​​ ក្នុង​ជម្លោះ​មិន​នឹក​ស្មាន​មួយ​នេះ…

spot_img

​តារា​សម្តែង​ចិនដីគោក​នាង Liu Jie និង​គូ​ដណ្តឹង​របស់​នាង ខណៈពេល​កំពុង​ទៅ​មើល​សួរសុខទុក្ខ​លោកយាយ​របស់​នាង នៅឯ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Kunming (​ចិន​) នៅពេលនោះ​ស្រាប់តែ​បុរស​ស្រវឹង​ម្នាក់​ដៃ​ដ​ន្យ បាន​វាយប្រហារ​មកលើ​រូបនាង ។ អ្នក​ទាំងពីរ​ត្រូវបាន​ស្រែក​ដាក់​ខ្លាំង​ៗដោយ​បុរស​ម្នាក់ និង​បន្ទាប់មក បុរសនោះបាន​ប្រព្រឹត្ត​ទង្វើ​ព្រួស​ក្អួត​ដ៏​ខ្ពើមរអើម​ដាក់​ពួកគេ ។ ដោយ​ពុំ​អាច​ទទួលបាន​នូវ​កាយវិការ​អសីលធម៌​របស់​បុរស​នេះ តារា​សម្តែង​ស្រី​វ័យ ២៨ ឆ្នាំ នេះ ក៏បាន​ប្រឈមមុខ​ទៅនឹង​បុរស​នេះ និង​កើតជា​ជម្លោះ​ខ្លាំងក្លា​ឡើង ។​

​គួរ​រន្ធត់ ដែល​ជម្លោះ​នោះបាន​ក្លាយជា​សោកនាដកម្ម នៅពេលដែល​បុរស​នោះបាន​ទាញ​កាំបិត​ចាក់ Liu ចំ​បេះដូង និង​ពោះ​របស់​នាង បណ្តាល​ឲ្យ​នាង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។ ភ្លាមៗ​នោះ គូ​ដណ្តឹង​របស់​នាង ក៏បាន​រត់ចេញ និង​ស្រែកហៅ​ឲ្យ​គេ​ជួយ​អន្តរាគមន៍ ។​

​វេជ្ជបណ្ឌិត​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ បាន​និយាយថា គូ​ដណ្តឹង​របស់​តារា​សម្តែង Liu បាន​រត់ចេញ និង​ស្រែក​ខ្លាំង​ថា «​ឃាតករៗ​!» ខណៈ​បុរស​ស្រវឹង​នោះ​ប្រដេញ​តាម​គាត់ ។ នាង​ក្រោយមក​បាន​រកឃើញ Liu ដេក​ក្នុង​ថ្លុកឈាម និង​ប្រញាប់ប្រញាល់​នាំយកទៅ​សង្គ្រោះបន្ទាន់ ប៉ុន្តែ ពុំ​ជួយសង្គ្រោះ​ជីវិត​របស់​បាន​ឡើង ។ បុរស​ស្រវឹង​នោះ បន្ទាប់មក ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ។​

​គូ​ដណ្តឹង​របស់ Liu ក៏បាន​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​ផងដែរ ដោយ​គាត់​ត្រូវបាន​បុរស​ស្រវឹង​នោះ​ចាក់​ត្រូវ​ត្រង់​ជើង ។ Liu និង​គូ​ដណ្តឹង បើតាម​ប្រភព​ឲ្យ​ដឹង នោះ​ពួកគេ​ទើប​វិល​ត្រលប់​មកពី​ប្រទេស​ថៃ សម្រាប់​ការថតរូប​អាពាហ៍ពិពាហ៍​របស់​ពួកគេ និង​គ្រោង​ចូល​រោងការ​ក្នុងពេល​ឆាប់​ខាងមុខ មុនពេល​សោកនាដកម្ម​នេះ​កើតឡើង ៕​

<

spot_img
×