Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ដៃ​ស្អិត​ឆក់​ទូរស័ព្ទ​ ៦​នាក់​ អស់​ល័​ក្ខ ត្រូវ​នគរបាល​វៃ​ខ្នោះ​

spot_img

(​ភ្នំពេញ​)៖ នគរបាល​បាន​ស្រាវជ្រាវ​ចាប់​យុវជន​ដៃ​ស្អិត​ឆក់​ទូរស័ព្ទ​៦​នាក់ កាលពី​ល្ងាច​ថ្ងៃទី ២៩ ខែមិថុនា ២០១៩ នៅ​ចំណុច​ផ្លូវ​បេតុង​កោង​ក្បែរ​រោងចក្រ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនសង្ស័យ​ទី​១​ឈ្មោះ កួយ យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២​ឈ្មោះ ម៉េង សីហា ភេ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៣​ឈ្មោះ​សុខ គឹម​ហាក់ ​ភេទ​​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៤​ឈ្មោះ ប៊ុន សុ​ផា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៥​ឈ្មោះ អៀង សុខ​ខេង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៦​ឈ្មោះ សុផល កវី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សម្ភារៈ​ដកហូត​បាន​មាន ទូរស័ព្ទដៃ​២​គ្រឿង ទី​១​ម៉ាក អាយ​ហ្វូ​ន​សិច ពណ៍​ទឹកមាស ជា​របស់​ឈ្មោះ រិ​ន ចិ​ត្រា ។​ទី​២ ម៉ាក អាយ​ហ្វូ​ន​សេ​វេន​ផ្លឹ​ស ពណ៍​ខ្មៅ ជា​របស់​ជនរងគ្រោះ ឈ្មោះ ណន រិទ្ធី​សិទ្ធ​។ ចំណែក​ម៉ូតូ​៣​គ្រឿង ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​ជិះ​ធ្វើ​សកម្មភាព រួមមាន ១.​ម៉ាក​ហុងដា​ប៊ិ​ត ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1HB-1558 ជា​របស់​ឈ្មោះ កូយ យុទ្ធ​។ ២.​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HJ-9848 ជា​របស់​ឈ្មោះ អៀង សុខ​ហេង​។ ៣.​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1AB-1138 ​ជា​របស់​ឈ្មោះ សុខ គឹម​ហាក់​។​

​ជនរងគ្រោះ​ចំនួន​២​នាក់​៖ ទី​១​មានឈ្មោះ រិ​ន ចិ​ត្រា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ តា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២​មានឈ្មោះ ណន រិទ្ធី​សិទ្ធ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ តា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនសង្ស័យ​បា​នប​ញ្ចូ​ន​មកកាន់​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​បញ្ជូនទៅ​តុលា​រការ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×