Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​រពឹសដៃ​ជាប់​ខ្នោះ ដោយ​យក​ដប​ជ័រ​មាន​សាំង​គប់​លើដំបូល​ផ្ទះ​គេ​បំណង​ដុតបំផ្លាញ​

spot_img

(​ខេត្តកំពង់ស្ពឺ​)៖ ជនសង្ស័យ​ម្នាក់​រពឹសដៃ​ជាប់​ខ្នោះ ដោយ​ត្រូវបាន​ឃាត់ខ្លួន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង ក្រោយពេល​យក​ដប​ជ័រ​មាន​សាំង គប់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ប្រក់​ស្លឹកត្នោត​បំណង​ដុត​ឆេះ​បាន​បន្តិច ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​មកជួយ​ពន្លត់​ទាត់​ពេលវេលា​។ ករណីនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ឈ្មោះ យ៉ង់ សាវ​ដា ភេទ​ស្រី អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ដែលជា​ម្ចាស់ផ្ទះ បាន​ទៅ​ដាក់ពាក្យ​ប្តឹង ចោទប្រកាន់​ទៅលើ​ឈ្មោះ ហុង ផានិត ភេទ​ប្រុស អាយុ 26 ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដោយនៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​2019 បាន​យក​ដប​ជ័រ មាន​សាំង គប់​ទៅលើ​ដំបូល​សំយាបផ្ទះ​ប្រក់​ស្លឹកត្នោត របស់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ឆេះ ទើប​អ្នកជិតខាង​ឃើញ ក៏រ​ត់ទៅ​ជួយ​ពន្លត់​ទាន់ពេលវេលា ទើប​មិន​បង្ក​ឲ្យ​មានការ​ឆាបឆេះ​។

​បន្ទាប់ពី​ទទួលបាន​ពាក្យ​ប្តឹង សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×