Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​​គាំទ្រ​លោក ​ងួន រុាំ ធ្វើ​អភិបាលស្រុកចន្ទ្រា​បន្ត​ ខណៈដែល​មានការ​ផ្លាស់ប្តូរ​តំណែងអភិបាលស្រុកចន្ទ្រាដ៏​ខ្លី​ខាងមុខនេះ

spot_img

​ខេត្តស្វាយរៀង​៖ ​តំណែង​អភិបាលស្រុក​ចន្ទ្រា ពិតជា​រឿង​ដ៏​រសើប​ខ្លាំង​ដល់​មហាជន​ទូទៅ​ដែល​ចង់ដឹងថា​តើ​ការផ្លាស់ប្តូរ​ដោយសារ​មូលហេតុ​អ្វី អោយ​ពិតប្រាកដ​ព្រោះ​ពលរដ្ឋ​មួយចំនួន​នៅ​ស្រុក​មួយ​នេះ​មានការ​គាំទ្រ​និង​ច​ង់ំ​ឲ្យ​លោក ​ងួន រុាំ បន្ត​ធ្វើជា​អភិបាលស្រុក​ដដែល​ទោះបី​មានការ​ផ្លាស់ប្តូរ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ក្តី​ ។​

លោក ​ងួន រុាំ អភិបាលស្រុក​ចន្ទ្រា​ដែល​ត្រូវគេ​ដកតំណែង​ចោល​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ​២០១៩​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​បាននាំគ្នា​មកដល់​សាលាស្រុក​ចន្ទ្រា​ ដើម្បី​រក​យុត្តិធម៌​ឲ្យ​លោក ​ងួន រុាំ អភិបាលស្រុក​ចន្ទ្រា​ដែល​ត្រូវគេ​ដកតំណែង​ចោល​ ដោយ​គ្មាន​មូលហេតុ​។​

​ក្នុងនោះ​ពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ថា​ តើ​ការដកតំណែង​លោក ​ងួន រុាំ ពី​អភិបាលស្រុក​ចន្ទ្រា​ដោយសារ​មូលហេតុ​អ្វី ហើយ​យក​គាត់​ទៅ​ដាក់​កន្លែង​ណា​?​ ឲ្យ​ទទួល​តំណែង​អ្វី​ពិត​ប្រា​ដក ព្រោះ​លោក​ងួន រុាំ គ្មាន​កំហុស​ដែល​ត្រូវ​ដកតំណែង​នោះទេ​?

ពលរដ្ឋ​បាន​បន្តថា​ ពួកគាត់​នាំគ្នា​មក​សាលាស្រុក​ចន្ទ្រា​នេះ​ មាន​គ្នា​រាប់រយ​នាក់​ដែរ តែ​ត្រូវ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​រារាំង​មិន​ឲ្យ​មក​តវ៉ា​។​ពលរដ្ឋ​បាន​បន្តទៀតថា​ អ្នក​ជំនួស​លោក​ងួន រុាំ ​នោះ​គឺ​ឈ្មោះ ថន ថា​វុ​ទ្ធា អភិបាលរង ស្រុក​ស្វាយជ្រំ​ជា​កូន​របស់លោក ​អ៊ុយ ថន ​ដែលមាន​តំណែង​ធំ​នៅ​គណបក្ស​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ផងដែរ​។​

លោកថន ថាវុទ្ធា ត្រៀមប្រកាសឡើងជាអភិបាលស្រុកចន្ទ្រា នៅថ្ងៃទី២ខែកក្កដាឆ្នាំ២០១៩នេះ

​ពលរដ្ឋ​បានធ្វើការ​សំណូមពរ​ទ​ទួ​ច​ដល់​សម្តេច​តេ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មេត្តា​មើលឃើញ​មន្ត្រី​ល្អ​ដែល​ខិតខំ​បំរើ​រាស្ត្រ​ដូចជា​លោក ​ងួន រុាំ ហើយ​គេ​ដកតំណែង​ចោល​ផង បើ​មាន​ផ្លាស់ប្តូរ​ពី​អភិបាលស្រុក​មួយ​ទៅ​អភិបាលស្រុក​មួយ មិនតូច​ចិត្ត​ទេ តែ​ដក​ចោល​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង​ទៅវិញ​។​

​ជុំវិញ​នៃ​ការលើកឡើង​របស់​ពល​រដ្ឋ​មួយចំនួន​នៅ​ស្រុក​ចន្ទ្រា​ថា​ មានការ​រា​រាំង​ពី​សមត្ថកិច្ច​មូលដ្ឋាន​មិន​ឲ្យ​ពលរដ្ឋ​មក​តវ៉ា​នៅ​សាលាស្រុក​ចន្ទ្រា​នេះ​ អធិការរង​នគរបាល​ស្រុក​ចន្ទ្រា​ម្នាក់​ បានធ្វើ​ការបដិសេធ​ដោយបាន​បញ្ជាក់ថា​ ពុំមាន​ការរារាំង​ពលរដ្ឋ​មិន​ឲ្យ​មក​សាលាស្រុក​នោះទេ ហើយ​សមត្ថកិច្ច​មកនេះ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​ណាមួយ​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ ​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង​បានចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​នៃ​ការផ្លាស់ប្តូរ​អភិបាលស្រុក​ចន្ទ្រា​ដោយបាន​បញ្ជាក់ថា ទាក់ទង​នឹង​ករណី ទៅ​និង​ការផ្លាស់ប្តូ​រលោក​ងួន រុាំ​ អភិបាលស្រុក​ចន្ទ្រា​ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​និង​ចាំ​ទទួល​តំណែង​ថ្មី​នេះ​ដោយ​អនុវត្តតាម​គោលការណ៍ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បានកំណត់​អំពី​អាណត្តិ​ការងារ​របស់​គណៈ​អភិបាល នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ កន្លងទៅ គណៈ​អភិបាលខេត្ត​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ធ្វើការ​ពិនិត្យ ពិភាក្សា វាយតម្លៃ​ពី​លក្ខណៈសម្បត្តិ និង​សកម្មភាព​នៃ​ការបំពេញ​ការងារ​រប​ស់លោក ងួន រុាំ ក្នុង​រយៈពេល​៤​ឆ្នាំ នៃ​អាណត្តិ​ទី​១ នៃ​ការងារ​របស់ខ្លួន បន្ទាប់ពី​បាន​ពិនិត្យ និង​វាយតម្លៃ​រួចមក អង្គប្រជុំ​បានសម្រេច​ជារួម​មិន​ឯកភាព​បន្ត​អាណត្តិ​ទី​២ ជូន​លោក ងួន រុាំ ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​ចន្ទ្រា សម្រាប់​អាណត្តិ​ទី​២ ទៀតឡើយ និង​បានសម្រេច​ផ្ទេរ​ភារកិច្ច ឲ្យ​មក​បម្រើ​ការងារ​នៅ​សាលាខេត្ត​ស្វាយរៀង ដើម្បី​ទទួល​នូវ​ការតែងតាំង​មុខតំណែង​ថ្មី ឲ្យ​ស្របតាម​ជំនាញ និង​បទពិសោធន៍​ការងារ​របស់លោក ងួន រុំា ដែលមាន ។​

​សូមបញ្ជាក់ថា យោងតាម​មាត្រា ១៤៧ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែង​យ៉ាងច្បាស់ ដូច្នេះ​ថា ៖

-​អភិបាល អភិបាលរង មាន​អាណត្តិ​ការងារ​មិន​លើសពី​៤​ឆ្នាំ ។​

-​អភិបាល អភិបាលរង “​អាច​” ត្រូវបានតែងតាំង ៤​ឆ្នាំ​ទៀត សម្រាប់​អាណត្តិ​ទី​២​របស់ខ្លួន​នៅក្នុង​សមត្ថកិច្ច​ដដែល ។​

​ជារួម ករណីនេះ​ជាការ​អនុវត្ត​ស្របតាម​គោលការណ៍​ដែលមាន​កំណត់​នៅក្នុង​ច្បាប់​ជា​ធរមាន ។​

​អាស្រ័យហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕ វ៉ៃ​កូ​

spot_img
×