Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​រកស៊ី​ចិញ្ចឹម​ក្រពើ​លក់ កូនស្រី​អាយុ​ ២​ឆ្នាំ​ ធ្លាក់ចូល​អាង​ក្រ​ពើ សល់​តែ​លលា​ដ៏​ក្បាល

spot_img

​សៀមរាប ៖ ក្មេងស្រី​អាយុ​ជាង​២​ឆ្នាំ​ម្នាក់ ត្រូវបាន​សត្វ​ក្រ​ពេ​ី​ដែល​ឪពុកចិញ្ចឹម ខាំ​សុី​ជា​អាហារ សល់​តែ​លលា​ដ៏​ក្បាល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ ឃុំ​សៀមរាប ស្រុក​សៀមរាប ខេត្ដ​សៀមរាប ខណៈ​ឳ​ពុក​រវល់​ប្រហែល​១០​នាទី ភ្លេច​មើល​កូន​ កូន​ធ្លាក់ចូល​អាង​ក្រពើ ។

​ប្រភព​បានឱ្យដឹងថា ម្តាយ​កំពុង​សរសៃ​ខ្ចី​កូនតូច ឳ​ពុក​ជា​អ្នកមើល​ថែកូន ខណៈនោះ​ឳ​ពុក​រវល់​យក​អីវ៉ាន់​អោយ​ប្រពន្ធ​ក្នុងផ្ទះ​ដែល​កំពុង​បោក​ខោអាវ តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ កូន​បាន​វារ​ធ្លាក់ ចូល​អាង​ក្រពើ ដែល​គ្រួសារ​នេះ​ចិញ្ចឹម​ជា​មុខរបរ បណ្ដាលអោយ​ក្រពើ​ជាច្រើន​ក្បាល ដណ្ដើម​គ្នា​ជា​អាហារ សល់​តែ​ឆ្អឹង​ក្បាល​តែប៉ុណ្ណោះ ក្រោយពេល​ឪពុក​មកវិញ ប្រហែល​១០​នាទី ។​

​សូ​​ម​បងប្អូន​ដែល​ចិញ្ចឹម​ក្រ​ពេី​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ដាក់​ចំណី​, ដូរ​ទឹក​ជាដើម ជាពិសេស​កូនចៅ​ហាម​ដាច់ខាត អោយនៅ​ជិត ឬ​ឡេី​ង​លេង​លេី​អាង​ក្រ​ពេី ។​

​ដោយឡែក​នេះ​បើ​យោងតាម​ប្រភព​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​កមួយ ដែលមាន​ឈ្មោះ Hy Branon បាន​សរសេរ​រៀបរាប់​ប្រាប់​ពី​ហេតុការណ៍​ឲ្យ​ដឹងថា​៖”​សង្វេគ​ខ្លាំងណាស់​ប៉ា​ម៉ាក់​រវល់​ធ្វើការ ទុក​កូន​អាយុ ២​ឆ្នាំ​ចោល​កូន​ធ្លាក់​ចូលក្នុង​អាង​ក្រពើ​ហែក​សុី​សល់​តែ​លលាដ៍ក្បាល សូម​វិញ្ញាណក្ខន្ធ​ក្មួយ​បាន​ទៅកាន់​សុគតិភព​”​។ បន្ថែម​ពីនេះ​ទៀត​នារី​ម្នាក់​មានឈ្មោះ បង ឡុង ដែល​គាត់​ត្រូវជា​មីង ក្មេងស្រី​ដែល​ត្រូវបាន​ក្រពើ​ហែក​សុី​នោះ បានបង្ហាញ់​ពី​អារម្មណ៍​យ៉ាង​ក្ដុកក្ដួល និង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​រឿង​ខ្លះៗ​ថា​៖”​មួ​យ​ពព្រិច​ភ្នែក​សោះ​ជីវិត​ក្មួយ​ស្រី​ខ្ញុំ​ម្នា​ក់បាន​ស្លាប់បាត់​ជីវិត ដោយសារតែ​ក្រពើ សុី​នៅសល់តែ​លលាដ៍ក្បាល​ឡើងលើ​អាង​ក្រពើ​លើក​ទី​មួ​យ​ ប៉ាខ្ញុំ​ឃើញ​ទាន់​យក​ចុះមក​វិញ​បាន លើក​ទី​ពីរ​ក្រពើ​សុី​បាត់ទៅ​នៅសល់​លលាដ៍ក្បាល​តែប៉ុណ្ណោះ ក្មួ​យ​ស្រី​អាយុ ២​ឆ្នាំ ម្តាយ​បានត្រឹមតែ​អង្គុយ​យំ​ឱប​កូន ហើយ​គាត់​ជា​ម្តាយ​ក៏​ស​សៃ​ខ្ចី ដែលមាន​កូនង៉ា មួ​យ​ទៀត ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង​១២និង០០​ថ្ងៃត្រង់​សូម​ក្មួ​យ​ស្រី​ទៅ​ឲ្យ​សុខ​ចុះ​ជាតិ​ក្រោយ​ចាំ​ជួ​ប​មីង​ទៀត​ណា​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×