Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​៥​អង្គ រងរបួស​ធ្ងន់ និង​បុរស​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​ម៉ូតូ នៅ​ស្រុក​ស្រែអំបិល

spot_img

ស្រុកស្រែ​អំបិល ​៖ ​មាន​សេចក្តីរាយការណ៍មក​ថា​ ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​គង់​លើ​រុឺ​ម៉ក​ម៉ូតូ​កង់​បី​និមន្តបិណ្ឌ​បាត្រ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់​ចំនួន​៣​អង្គ របួស​មធ្យម​និង​ស្រាល​ចំនួន​៣​អង្គ ចំណែក​បុរស​អ្នកបើកបរ​រុឺ​ម៉ក​បាន​ស្លាប់​នៅនឹងកន្លែង ដោយ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បែន​ដឹក​ដី ពាក់​ផ្លាក​លេខ KPS 1168 ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ បុក​ប៉ះ​ជាមួយ​រុឺ​ម៉ក​នៅ​ផ្លូវជាតិ លេខ​៤ គីឡូម៉ែត្រ​លេខ​១៤៨-១៤៩ (​ចំណែក​ផ្លូវ​ខាង​ខេត្តកោះកុង​) ​ក្នុងភូមិ​អូរជ្រៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​៣០ ខែ​មិថុនា​ ២០១៩​នេះ ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​ឩ​ប​ទ្វ​វ​ហេតុ​គ្រោះថ្នាក់​ខាងលើ គឺ​បណ្តាលមកពី​ម៉ូតូ​រុឺម៉ក​កង់​បី​គាំង​ប៉ា​ដាង ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ចូល​ទៅខាង​ផ្លូវ​រថយន្ត​ដឹក​ដី ម៉ាក​នីសា​ន់ ពណ៌​ស ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ KPS-1168 ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុក​គ្នា និង​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឈ្មោះ ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខរ​បរជា​កូនសិស្សលោក រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​ណៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ រួមទាំង​អ្នករួមដំណើរ​ជា​ព្រះសង្ឃ​ចំនួន​៥​អង្គ ដែល​គង់នៅ​វត្ត​មនោ​រម្យ បាន​រងរបួស​ធ្ងន់ ។

​សមត្ថកិច្ច​បន្តថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល និង​ប្រគល់​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​រថយន្ត និង​ម៉ូតូ​កង់​បី​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ​បឹង​ព្រាវ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល រងចាំ​ការដោះស្រាយ ។​

​សូមបញ្ជាក់ថា ចំពោះ​អ្នកបើកបរ​រថយន្ត សមត្ថកិច្ច​នៅ​ពុំទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ បាន​នៅឡើយ​ទេ ដោយសារតែ​បាន​រត់​គេចខ្លួនបាត់ ហើយ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក និង​ស្រាវជ្រាវ ចាប់ខ្លួន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×