Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពញា​ចក្រី ហេង សំរិន ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់​ចំនួន​៥

spot_img

​ភ្នំពេញ ៖ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នឹង​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ បន្ត នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់​ចំនួន​៥​។​

​សេចក្តីព្រាងច្បាប់​ទាំង​៥ ដែល​រដ្ឋសភា​នឹង​លើក​យកមក​ពិភាក្សា និង​អនុម័ត​នោះ​មាន​ ៖

១- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ល​ភី​( ខេ​ម​បូ​ឌា ) ឯ​.​ក​។​

២-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊​ល​ឯ​.​ក​។​

៣-​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​ការអនុម័ត យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល នៃព្រះរាជា​ណាចក្រ​​កម្ពុជា​អោយ​ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ​អិ​ល​ធី​ឌី​។​

៤-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុ​ញ្ញ​ត​។​

៥-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣៕​ ដោយ​៖​កូ​ឡាប​

spot_img
×