Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ ពី​កន្លែង​ផ្សេង វះកាត់​សព និង​ដុត​កម្ទេច នៅ​ផ្លូវលំ ភូមិ​បាក់​ខែង​

spot_img

​ភ្នំពេញ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រកាស​រក​សាច់ញាតិ ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតករ​ដុត​សម្លាប់​យ៉ាង​ឃោរឃៅជាបន្ទាន់ បន្ទាប់ពី​មាន​ឃាតករ​​វះកាត់​សាកសព​និង​ដុត​កម្ទេច​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ នៅ​ផ្លូវលំ ​ភូមិ​បាក់​ខែង​។​

​នៅ​យប់​ថ្ងៃទី ២៩​ខែ មិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្លូវលំ ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា វេលា​ម៉ោង​ប្រហែល​២១និង៣០​នាទី មាន​ករណី​ប្រទះឃើញ​សព​មួយ ត្រូវបាន​គេ​ដុតបំផ្លាញ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយ​ជនរងគ្រោះ​ត្រូវបាន​ឆេះ​ខ្លោច​ខ្ទេច ចំណាំ​លែង​បាន​។ យោងតាម​លទ្ធផល​នៃ​ការពិនិត្យ​ស្រាវជ្រាវ និង​ធ្វើ កោសល្យ​វិ​ច័យ សមត្ថកិច្ច​សន្និដ្ឋាន ថា ជនរងគ្រោះគឺជា​ស្ត្រី​ដែលមាន ផ្ទៃពោះ​ប្រហែល​ប្រាំបី​សប្តាហ៍ ត្រូវបាន​ឃាតករ​សម្លាប់ ដោយសារ​រឹត ក ជាមុន ទើប​យក​ច្រក​ក្នុង​វ៉ាលិស ទៅ​ដុតបំផ្លាញ​ភស្តុតាងជា​ក្រោយ ​។

​ដូច្នេះ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ចំពោះ បងប្អូន​ណា ដែល​បាន​បាត់​សមាជិក​ក្រុមគ្រួសារ មាន​ភិនភាគ​ដូច​ជនរងគ្រោះ​ខាងលើ សូម​ទំនាក់ទំនង តាម​ជាបន្ទាន់​។​

​តាម​ការស្រាវជ្រាវ​រប​ស់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល ការពិនិត្យ​និង​ស្រាវជ្រាវ ៖

១.​ការស្រាវជ្រាវ ៖ បំភ្លឺ​ពីសា​ក្សី​ជា​កម្មករ​បូម​ខ្សាច់​២​នាក់ ម្តុំ​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ៖ នៅវេលា​ម៉ោង​ដឹង​កើតហេតុ​ខាងលើ ពេល​ត្រឡប់​មកពី​ហូប​អាហារ ផ្លូវ​៦​អា​វិញ បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ព​ណ៍ស ៣៣០ ចត​នៅ​ជិត​កន្លែងកើតហេតុ និង​ឃើញ​គំនរ​ភ្លើង​កំពុង​ឆេះ​។ មួយសន្ទុះ​ក្រោយមក កម្មករ​នោះ ក៏​ត្រឡប់មកវិញ ឃើញ​រថយន្ត​នោះ បើក​ចេញពី​កន្លែងកើតហេតុ ​សំដៅទៅ​ស្ពាន លី​យ៉ុង​ផាត់​បាត់​។ ហើយ​កម្មករ​នោះ ទៅ​មើល​កន្លែង​ឆេះ ទើប​ដឹងថា មាន​សាកសព​ត្រូវគេ​ដុត រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

ការពិនិត្យ​កាមេរ៉ា​សុវត្ថិភាព នៅ​ស្ពាន​លី​យ៉ុង​ផាត់ (​សាលាក្រុង​) ឃើញ​នៅ​ថ្ងៃ​២៩ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​១៤​នាទី មាន​រថយន្ត​ឡិច​ស៊ី​ស​៣៣០ ពណ៌​ស​១​គ្រឿង បើក​ឆ្លងស្ពាន​ចូល​ភ្នំពេញ តែ​មិន​ច្បាស់​ផ្លាក​លេខ​។ នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​២១​និង​១៧​នាទី និង​២១​និង​១៩​នាទី ក៏មាន​រថយន្ត​ឡិច​ស៊ី​ស​៣៣០ ឆ្លងស្ពាន​ចូល​ភ្នំពេញ តែ​តែ​មិន​ច្បាស់​ផ្លាកលេខ​។​

២.​ការពិនិត្យ​កន្លែង​កើ​ហេតុ សាកសព និង​ការវះកាត់​សាកសព​, សព​ជាម​នុស្ស​ស្រី និង​មានកូន​ក្នុង​ផ្ទៃ​។​

តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​រឹត​ក​។​

៣. ការវាយតម្លៃ​និង​សន្និដ្ឋានៈ ជា​ករណី ឃាតកម្ម​។​

​ជនរងគ្រោះ​ជា​មនុស្ស​ស្រី និង​មានកូន​ក្នុង​ផ្ទៃ​៨​សប្តាហ៍ ហើយ​ស្លាប់​ដោយសារ​រឹត​ក​។​ ​ជនរ​ជនរងគ្រោះ​ត្រូវ​សម្លាប់​ពី​កន្លែង​ផ្សេង រួច​ដឹក​យកមក​ដុត​បំបាត់ដាន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​អត្ត​ស​ញ្ណា​ណ ជនរងគ្រោះ និង​ស្វែងរក​ក្រុម​ជនសង្ស័យ ដែល​សម្លាប់ ជនរងគ្រោះ​រួច​ដឹក​មក​ដុតចោល​កម្ទេច សាកសព យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

ប​ច្ចុ​ប្បន្ន សាកសព​កំពុង​តម្កល់ នៅ​វត្ត​ស្ទឹងមានជ័យ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×