Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​សេដ្ឋកិច្ចកម្ពុជា បង្កើន​ឱកាស​ការងារ​ប្រជាជន​កម្ពុជា មានការ​ងារ​ធ្វើ ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់

spot_img

​បន្ទាយមានជ័យ ៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កំណើន​សេដ្ឋកិច្ចកម្ពុជា បានធ្វើ​ឲ្យ​ប្រទេស​ដែល​ទើប​រួច​ផុតពី​ភ្លើងសង្គ្រាម មានការ​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់ ទទួលបាន​ការវិនិយោគ​ជាច្រើន រួម​នឹង​បង្កើន​ឱកាស​ការងារ​ប្រជាជន​កម្ពុជា មានការ​ងារ​ធ្វើ ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ ។​

​លោក​យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ ស្តីពី​ការងារ​ជំរុញ​ភូមិ​មួយ ផលិតផល​មួយ នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​រាយការណ៍​សង្ខេប ពី​ទីតាំង​ភូមិសាស្ត្រ នៃ​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​មួយ ជាប់​នឹង​ព្រំប្រទល់​ប្រ​ទស​ថៃ ហើយក៏​ជា​ខេត្ត ដែលមាន​សក្តានុពល សេដ្ឋកិច្ច​ខ្លាំងក្លា នូវ​ការផ្លាស់ប្តូរ​ទំនិញ នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ។ លោក​អភិបាលខេត្ត បាន​លើកឡើងថា ខេត្ត​ក៏មាន​ផលិតផល ដែលជា​ស្នារ​ដៃ​ខ្មែរ យើង​ជាច្រើន ពិសេស​តម្បាញ​សូត្រ​នៅ​ស្រុក​ភ្នំស្រុក រួម​នឹង​ផលិតផល ដែលមាន​នៅតាម​បណ្តា​ស្រុក ជាច្រើន​ទៀតផង​ដែរ ។​

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ៖ កំណើត​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ប្រទេស ដែល​ទើប​រួច​ផុតពី​ភ្លើងសង្គ្រាម មានការ​រីកលូតលាស់ គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នក​មគ្គទេសក៍​ដ៏​ឆ្នើម បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា មានកា​រីកលូតលាស់​ជាខ្លាំង ទទួលបាន​ការវិនិយោគ ជាច្រើន រួម​នឹង​បង្កើន​ឱកាស​ការងារ ប្រជាជន​កម្ពុជា មានការ​ងារ​ធ្វើ ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​បន្តទៀតថា ជាមួយ​កំណើនសេដ្ឋកិច្ច ផលិតផល ដែល​យើង​បាន​ផលិត​បាន គឺ​យើង​ប្រើប្រាស់​វត្ថុធាតុដើម នៅក្នុង​ស្រុក គឺ​កំពុង​ទទួលបាន ការពេញនិយម​ប្រើប្រាស់ ហើយ​ក៏បាន​នាំចេញ ទៅ​ក្រៅ​ប្រ​ទស ។ ជាមួយគ្នា​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​ជម្រុញ​ដល់​កសិករ ត្រូវ​ពង្រឹងសមត្ថភាព ក្នុង​ការដាំដុះ បង្កបង្កើនផល តាម​លក្ខណៈ​បច្ចេកទេស ប្រើប្រាស់​ជីធម្មជាតិ ដែលមាន​នៅក្នុង​ស្រុក ចៀសវាង ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម ដែល​វា​ធ្វើ​ឲ្យ​ប៉ះ ដល់​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ ៕​ ដោយ​៖​កូ​ឡាប

spot_img
×